ការដុះក្បាលពោះ ឬភាពធាត់ជុំវិញក្បាលពោះ អាចជារឿងពិបាកបន្តិចហើយ សម្រាប់គ្នាយើង។ មិនត្រឹមតែខូចរាង មើលទៅលែងស្អាត តែនឹងអាចមានបញ្ហាទៅនឹងជំងឺមួយចំនួនទៀត ដូចជាជំងឺធាត់ ទឹកនោមផ្អែម ឬបញ្ហាបេះដូងជាដើម។ យ៉ាងណាមិញ យើងក៏នៅមានវិធីការពារ និងសម្រកក្បាលពោះបានផងដែរ។ ផ្អែកតាមការសិក្សាបែបវិទ្យាសាស្ត្រ បានបង្ហាញថាគន្លឹះទាំង៤ យ៉ាងនេះអាចជួយឱ្យក្បាលពោះរាបស្មើ តឹងបានលឿន និងមានភាពស៊ីចស៊ី ដែលគន្លឹះទាំង៤នោះមានដូចជា៖

១.អាហារដែលមានជាតិប្រូតេអ៊ីន៖ សារធាតុប្រូតេអ៊ីន ជាសមាសធាតុចិញ្ចឹមសំខាន់ សម្រាប់តុល្យភាពគ្រប់គ្រងទម្ងន់់ខ្លួន ពិសេសត្រង់កន្លែងក្បាលពោះផងដែរ។ អាហារសម្បូរជាតិប្រូតេអ៊ីន ជួយជំរុញអ័រម៉ូន PYY ឱ្យរាងកាយឆ្អែត រក្សាសាច់ដុំ និងមិនមានអារម្មណ៍ឃ្លាននំចំណីផ្តេសផ្តាស។ អាហារពេញទៅដោយប្រូតេអ៊ីនមានដូចជា សាច់គោ សាច់ត្រី សណ្តែក ស៊ុត ទឹកដោះគោ ជាដើម។10 Best High-Protein Foods to Boost Metabolism

២.គេងឱ្យបានគ្រប់គ្រាន់៖ ពិតណាស់វិធីទាំងនេះ ថ្វីដ្បិតតែសាមញ្ញធម្មតា តែមិនគួរមើលរំលង ព្រោះការសិក្សាបានបង្ហាញថា ការគេងបានគ្រប់គ្រាន់ ថាមពលក្នុងរាងកាយនិងមានពេញលេញ។ ដូចនេះ សកម្មភាពប្រចាំថ្ងៃរបស់យើងនិងការបន្ថែមទម្លាប់ហាត់ប្រាណផ្តោតលើវិធីសម្រកក្បាលពោះ នោះយើងនឹងអាច សម្រកក្បាលពោះ រក្សាទម្ងន់ខ្លួន និងរក្សារាងបានយ៉ាងស្អាត។Tips for getting a good night's sleep: 6 tips and tricks to sleep better | India.com៣.អាហារដែលមានសមាសធាតុ Probiotic ជំនួយ៖ Probiotic ជាប្រភេទបាក់តេរីល្អ ដែលជាជំនួយទៅដល់ពោះវៀន និងដំណើរការរំលាយអាហារ និងប្រព័ន្ធភាពស៊ាំ។ បន្ថែមសារធាតុនោះទៅក្នុងរបបអាហារ នឹងអាចជួយយើងសម្រកក្បាលពោះបានដោយមានប្រសិទ្ធិភាព។ សារធាតុទាំងនោះមាននៅក្នុងអាហារប្រចាំថ្ងៃមួយចំនួនដូចជា ទឹកដោះគោជូរ (យ៉ាអួរ) គីមឈី ជ្រក់ជាដើម។10 Foods with Natural Probiotics - Clean Eating Kitchen

៤.តែបៃតង៖ ទឹកតែបៃតង មិនត្រឹមតែជាភេសជ្ជៈពេញនិយម ថែមទាំងជាភេសជ្ជៈល្អសម្រាប់សុខភាព ដែលអ្នកវិទ្យាសាស្រ្តទទួលស្គាល់។ តែបៃតង មានសារធាតុប្រឆាំងអុកស៊ីតកម្ម (EGCG) ដែលជំរុញមេតាប៉ូលិស ធ្វើឱ្យដំណើរការរំលាយអាហារបានស្រួល ព្រមទាំងជួយឱ្យយើងស្រកក្បាលពោះ ផងដែរ។ ការសិក្សាជាច្រើនបានបង្ហាញថា ការញ៉ាំតែបៃតង បូកផ្សំ និងទម្លាប់ធ្វើលំហាត់ប្រាណសម្រកក្បាលពោះជាប្រចាំ នឹងជួយឱ្យគោលដៅសម្រកក្បាលពោះមានប្រសិទ្ធិភាពយ៉ាងរហ័ស៕Everything You Need To Know About Using Green Tea For Acne | Be Beautiful India

ប្រភព៖phuntoday.com