កាលពីពេលថ្មីៗនេះអ្នកលេងបណ្តាញសង្គមបានរិះគន់យ៉ាងខ្លាំងទៅលើកងកម្លាំងសណ្តាប់ធ្នាប់ដែលបានចាក់ទឹកនំបញ្ចុកសម្លខ្មែររបស់អ្នកលក់ចោល និងដេញមិនឱ្យលក់នៅលើចិញ្ចើមផ្លូវសាធារណៈ រហូតរដ្ឋបាលខណ្ឌដូចពេញបានចេញសេចក្តីបំភ្លឺថា កងកម្លាំងមិនបានធ្វើដូច្នេះទេ អ្នកលក់នំបញ្ចុកនៅមុខព្រះបរមរាជវាំងផ្ទាល់គឺជាអ្នកធ្វើឱ្យខ្ជាយទឹកសម្លដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqOW1lvR63pBdi7ZhfQbIGYb8Y03LlNVBR2-SCzoU7MPUbJaOnaZ2wOE_e32H9dU5dmCGnyHe9G-hHqHyDHH0gLKMQsMb_uiN0iLyTZ5xvOEOtRWlTs6DYHa3vLmFtuTGeerYQNjzns6r6rrz2v30GYIog-EWmYk71L8Cp0FBj-HHJSIGnIgi0Ojjl/s1600/337108774_261861966169824_1982195580497432427_n.jpg

នៅក្នុងសេចក្តីបំភ្លឺដដែលបានឱ្យដឹងថា កម្លាំងសណ្តាប់ខណ្ឌ បានធ្វើការណែនាំដល់អ្នកលក់ឱ្យរកទីតាំងសមរម្យសម្រាប់លក់ ដោយមិនអនុញ្ញាតិឱ្យលក់ដូរនៅទីតាំងនេះឡើយ។មួយទៀត ការលក់ដូរគ្មានអនាម័យ មិនមានការវេចខ្ចប់កាកសំណល់ព្រមទាំងចោលថង់ប្លាស្ទិក ចានស្នោរនៅនឹងកន្លែងលក់ ដោយមិនយកទៅទុកដាក់ក្នុងធុងសំរាមដែលនៅក្បែរនោះឡើយ។ ដោយឡែក ការធ្វើឱ្យខ្ចាយទឹកសម្លនំបញ្ចុកនៅលើចិញ្ចើមផ្លូវសាធារណៈគឺអ្នកលក់នោះជាអ្នកប្រព្រឹត្តទៅដោយខ្លួនឯង ដោយការខឹងសម្បារ ស្រែកនិងជេរប្រមាថមកលើកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq0DZZgtDQvY6V_PUzAUg3kHGrds1e1LzRXJiYRoMwVbc70riBn_4SsijsIrHGCwy8antfx7d-_J68TNR2uAcb4egBBvUEPe0C8u2teurZgBiRk1qitxh03i9Fz3EiHhunz1tJQaQScQtSEZTBXOO5ZlzFVDa0bnptaKFf7NdPXrxeqsRXVr_fvii2/s1600/337113199_1124646032269453_6204387367549743385_n.jpg

ក្នុងនោះដែរ រដ្ឋបាលខណ្ឌដូនពេញ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់មានការយោគយល់អធ្យាស្រ័យដល់កងកម្លាំង ដែលតែងតែខិតខំរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនេះជារៀងរាល់ថ្ងៃ ដើម្បីសោភ័ណភាព និងអនាម័យ បរិស្ថាន ឱ្យបានល្អប្រសើរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdd2oWZNnJnKeEgXuVAX1ezwb98bkfd7eNjdzR_EKrpb58qHV3ncKcgEkUOO8l_Vs6JX7O5ZkH0vV2gOGBNSg5yRh6LNEsv_fqw6yD7jtKlo22fdfJQkPdRdZERn7FlkL7akvhBCT6CufveWSNQ_nYwoyvbX9nms7cRLYW3w8ErvHifDQgmJvMrxbr/s1280/337258227_1547017812498388_1149278613764589332_n%20(1).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9bE-KZ60_nZxiR-u6q_S6-8HXFgb5YXXIsTNySSMdDawbpf21gDRWGMuUuBK-ZJH7LWEm6DHn8JO1bfS1q6JSpdgH8pTiyP9NGrbUN58SZYdHlWDKQb6sm3gxIs7VadDgZh4uABVAxwHgVr752pCvK5v8qyTCcttW2WpvA-3g5IwAG1HrjG_ih1ow/s671/Capture%20(2).PNG