Home ព័ត៌មានអន្តរជាតិ តុលាការឧក្រិដ្ឋកម្មអន្ដរជាតិចេញដីកាចាប់ខ្លួនពូទីន ភ្លាម ប្រធានាធិបតីចិនទៅជួបភ្លែត

តុលាការឧក្រិដ្ឋកម្មអន្ដរជាតិចេញដីកាចាប់ខ្លួនពូទីន ភ្លាម ប្រធានាធិបតីចិនទៅជួបភ្លែត

73
0

រដ្ឋធានីមូស្គូ៖ ក្រោយពេលតុលាការឧក្រិដ្ឋកម្មអន្ដរជាតិ (ICC) បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី មិនបានប៉ុន្មានថ្ងៃផង មេដឹកនាំកំពូលរបស់ចិន បានធ្វើដំណើរទៅកាន់រដ្ឋធានីមូស្គូ ធ្វើឲ្យលោកខាងលិច ចោទប្រកាន់ អំពីការបង្ហាញនូវកិច្ចគាំទ្រដល់មេដឹកនាំវិមានក្រឹមឡាំង ខណៈនៅឯកោពីអន្ដរជាតិ ជុំវិញសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មាន Tass គ្រប់គ្រងដោយរដ្ឋ រុស្ស៊ី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២២ ថា ក្រសួងការបរទេសចិន បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ថា ក្នុងអំឡុងជំនួបកំពូល ជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅរដ្ឋធានីក្រុងម៉ូស្គូ មេដឹកនាំចិន លោក ស៊ី ជិនពីង (Xi Jinping) បានសង្កត់ធ្ងន់ លើការជំរុញទំនាក់ទំនងទ្វេភាគី ព្រោះវាជាជម្រើស ប្រកបដោយយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងប៉េកាំង ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBbEFB9acdhUtDbotl3kw_KH4cpHbjMb9wk74cuxhlBw13vSnSOY5Wn_ynlZ6rVD153kgt1kifR-4E7mWsADFKqjEcE5rs_k_hZHHsCn-w5g_W6z30hM5JGE0iiK6LGCAntpGQ6n-9v4Gm1xBrjfvaITTB7-1XVjebDdnRq-7ymS3VFagwQQ57h-GE/s1200/photo_2023-03-21_10-38-00%20(2).jpg

លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានគូសបញ្ជាក់ ថា «ការបង្រួបបង្រួម និង ការអភិវឌ្ឍឱ្យបានល្អ រវាងទំនាក់ទំនងចិន និង រុស្ស៊ី នឹងក្លាយជាជម្រើសយុទ្ធសាស្រ្ត។ ប្រទេសចិន បានឈរលើមូលដ្ឋាន សម្រាប់ផលប្រយោជន៍ ជាមូលដ្ឋានរបស់ខ្លួន និង និន្នាការទូទៅ សម្រាប់ពិភពលោក។ ចិន មានភាពរឹងមាំ នៅក្នុងការបន្តដំណើរ ឆ្ពោះទៅរកការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ ជាមួយនឹងប្រទេសរុស្ស៊ី។

ក្រសួងការបរទេសចិន បានបន្ដ ថា បើតាមមេដឹកនាំរបស់ចិន បានឲ្យដឹង ថា ប្រទេស ភាគច្រើន គាំទ្រដល់ការបន្ធូរបន្ថយនូវភាពតានតឹង ហើយឈរលើគោលជំហរចរចាសន្តិភាព ប៉ុន្ដែប្រឆាំងនឹងការបញ្ឆេះសង្គ្រាមបន្ថែមទៀត។ ជាមួយគ្នានេះ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានធានា ដល់សមភាគីរុស្ស៊ី លោក ពូទីន ថា ចិននឹងបន្តដើរតួនាទីស្ថាបនា នៅក្នុងការលើកកម្ពស់នូវយន្ដការដោះស្រាយខាងនយោបាយ ជុំវិញវិបត្ដិ នៅអ៊ុយក្រែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmO65jkJAXk8En5TTim_eivUWEL0Te17xESiXqWYfFcsGq0-fToCxeZLjSn3Mtb1ugWQsYC0R2DLsiAz5geWtPkbmmLTSYOr3P-qqfANf7jOX00T2zBrJc5SESxkSRFPp7nt6IrzNnI7mI-w_PWkZBA49Zh1A6vsErOVeBphxrMM_EnPfhJ6nwSO5J/s632/photo_2023-03-21_10-38-00.jpg

ដោយឡែក សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២១ ខែមីនា ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានប្រាប់ដល់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីថ្ងៃចន្ទ ថា រុស្ស៊ី បានបើកចំហ ដល់កិច្ចពិភាក្សា តាមសំណើរបស់ចិន សម្រាប់ការបញ្ចប់នូវការវាយប្រយុទ្ធគ្នា នៅក្នុងប្រទេសអ៊ុយក្រែន។

ជំនួបកំពូលនេះ បានធ្វើឡើង ខណៈចិន តែងតែព្យាយាមបង្ហាញខ្លួនឯង ជាភាគីអព្យាក្រឹត នៅក្នុងជម្លោះ នៅអ៊ុយក្រែន។ ដោយឡែក ក្រុងវ៉ាស៊ីនតោន បានព្រមាន ដល់ពិភពលោក ទាមទារឲ្យមានការប្រយ័ត្នប្រយែង ចំពោះសកម្មភាពរបស់ក្រុងប៉េកាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCXgT_gVXXIQKIlc9GssR4M84JVntJ47ePcVCO4dTzb8h8tEALQQGwzkb_FEcKcm7lfpcVWbrHXxCMVsF9QNPvYALgBT4WJBBcxztGTIqtFPdFnjiYN9mjn0YhVsDX5NneA8NvF0RaNQIhr3na8K65rA8Bf_lgEltzCDBRvaxX_MermoWfEvSQ_Y_L/s1023/photo_2023-03-21_10-38-02.jpg

ដំណើរបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន រយៈពេល៣ថ្ងៃ នៅក្នុងរដ្ឋធានីមូស្គូ កំពុងតែបង្ហាញនូវការគាំទ្រដល់លោក ពូទីន ខណៈគាត់កំពុងតែស្ថិតក្នុងភាពឯកោជាអន្តរជាតិ។ ស្របគ្នានេះដែរ កាលពីប៉ុន្មានថ្ងៃមុន តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ (ICC) ក៏បានចេញដីកាចាប់ខ្លួនលោក ពូទីន ជុំវិញការចោទប្រកាន់ ពីបទនិរទេសកុមាររបស់អ៊ុយក្រែន ដោយខុសច្បាប់ ចេញពីតំបន់កាន់កាន់របស់ខ្លួន នាំទៅកាន់ប្រទេសរុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានប្រាប់ដល់មេដឹកនាំចិន ដែលកំពុងតែធ្វើដំណើរទស្សនកិច្ច ជាលើកដំបូង នៅក្នុងរដ្ឋធានីមូស្គូ ចាប់តាំងពីការអន្ដរាគមន៍យោធារបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ថា «យើងតែងតែបើកចំហ ដល់ការចរចា»។

សហរដ្ឋអាមេរិក បានចោទប្រកាន់ ដល់ក្រុងប៉េកាំង អំពីការនាំចេញគ្រឿងសព្វាវុធ ទៅជួយដល់ក្រុងមូស្គូ ដែលកំពុងតែធ្វើសង្គ្រាម ប្រឆាំងនឹងក្រុងកៀវ នៅលើទឹកដីរបស់អ៊ុយក្រែន។ ប៉ុន្ដែការអះអាងរបស់ក្រុងវ៉ាស៊ីនតោន ត្រូវបានចិន បដិសេធយ៉ាងដាច់អហង្ការ។China's Xi to meet with Putin in Moscow Monday in show of support - ABC News

រដ្ឋមន្រ្ដី ក្រសួងការបរទេស សហរដ្ឋអាមេរិក លោក អេនតូនី ប្ល៊ីនខេន (Antony Blinken) បានបង្ហាញនូវការសង័្សយ ជុំវិញសំណើរបស់មេដឹកនាំចិន ចំពោះវិបត្ដិនៅអ៊ុយក្រែន។ បន្ថែមពីលើនេះ លោករដ្ឋមន្រ្ដី បានព្រមាន ថា ពួកគេអាចនឹងបង្កើតយុទ្ធសាស្រ្ដ សម្រាប់ជួយដល់រុស្ស៊ី។

លោក អេនតូនី ប្ល៊ីនខេន (Antony Blinken) បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «មានរុស្ស៊ីតែម្នាក់ឯងគត់ អាចបញ្ចប់សង្រ្គាមរបស់ខ្លួន នៅថ្ងៃនេះ។ ល្គឹកណា រុស្ស៊ីនៅតែធ្វើ យើងនឹងឈរដោយរួបរួមជាមួយអ៊ុយក្រែន ឱ្យបានយូរតាមតែអាចធ្វើទៅបាន»។March 14, 2023 - Russia-Ukraine news

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និង លោក ពូទីន បានជួបជុំគ្នា ដើម្បីពិភាក្សា លើឯកសារគោលជំហរ១២ចំណុចរបស់ចិន ស្តីពីជម្លោះនៅអ៊ុយក្រែន ដោយអំពាវនាវឱ្យមានការពិភាក្សា និង ការគោរព ចំពោះអធិបតេយ្យភាពដែនដីរបស់ប្រទេសទាំងអស់។ នៅក្នុងជំនួបនោះ មេដឹកនាំចិន បានសាទរ ចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងរុស្ស៊ី ហើយមេដឹកនាំរុស្ស៊ី ក៏បាននិយាយថា ប្រទេសទាំងពីរ មាន«គោលបំណង និង ភារកិច្ចរួមជាច្រើនទៀត»។

លោក អូឡែគ នីកូឡែនកូ (Oleg Nikolenko) អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសេចក្តីអត្ថាធិប្បាយមួយ ផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «យើងរំពឹង ថា ក្រុងប៉េកាំង នឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ទៅលើក្រុងម៉ូស្គូ ដើម្បីជំរុញឱ្យរុស្ស៊ី បញ្ចប់សង្គ្រាមឈ្លានពាន ប្រឆាំងនឹងអ៊ុយក្រែន។ រុស្ស៊ី ត្រូវតែដកកងទ័ពរបស់ខ្លួនទាំងអស់ ចេញពីប្រទេសអ៊ុយក្រែន ទើបមានការចរចាសន្ដិភាពកើតឡើង»៕Ukraine-Russia war latest: A million shells needed to hold off Putin's  troops