អ្នកវិទ្យាសាស្រ្តបានសិក្សាពិសោធន៍ទៅលើមនុស្សរៀបស្លាប់ នៅពេលមនុស្សម្នាក់ៗរៀបស្លាប់គេឃើញមានប្រតិកម្មផ្សេងៗគ្នា ដូច្នេះហើយតើមនុស្សរៀបស្លាប់អាចមើលឃើញអ្វីខ្លះ? ខាងក្រោមនេះជាចំណុចទាំង៧យ៉ាងដែលមនុស្សរៀបស្លាប់ធ្លាប់មើលឃើញ៖
១.ការឡើងទៅលើកាំជណ្ដើរ៖ មនុស្សជិតស្លាប់ភាគច្រើនពួកគេឃើញខ្លួនឯងកំពុងឡើងជណ្តើរដោយទិដ្ឋភាពច្បាស់មួយ។
២.ទទួលសារពីមនុស្សជិតដិត៖ មនុស្សដែលជិតស្លាប់ពួកគេបានឃើញខ្លួនឯងទៅស្និតស្នាលជាមួយមនុស្សម្នាក់ដែលគាត់បានបាត់បង់ជីវិតយូរណាស់មកហើយ។
៣.ការឃើញពន្លឺពណ៌ស៖ ពន្លឺពណ៌សគ្មានអ្វីគួឱ្យខ្លាចនោះទេ មនុស្សភាគច្រើនជឿថាពន្លឺនេះគឺជាឋានសួគ៌ឬជាសុគតិភព។
៤.ការឃើញទេវតាឬទេពអប្សរ៖ តាមការស្រាវបានរកឃើញថា មនុស្សដែលរៀបស្លាប់ពួកគេនឹងឃើញទេវតាឬទេពអប្សរនាំពួកគេហោះឡើងលើរហូតដែលគ្មានថ្ងៃបញ្ចប់។
៥.ឃើញភាពទទេស្អាត៖ នៅក្នុងសៀវភៅជាច្រើនដែលនិយាយពីការស្លាប់បានលើកឡើងថា នៅពេលស្លាប់ភ្លាមមនុស្សនឹងទៅដល់ឋានមួយដែលគ្មានអ្វីសោះ ឬគេហៅថានិទានដែលនៅទីនោះគ្មានការកើត គ្មានការស្លាប់ និយាយទៅគឺគ្មានអ្វីទាំងអស់។
៦.ព្រលឹងចេញពីរាងកាយរបស់ខ្លួន៖ ធ្លាប់តែមើលរឿង តែរឿងពិតក៏មានមែនដែរ មនុស្សដែលជិតស្លាប់ ព្រលឹងពួកគេបាននៅក្រៅខ្លួនហើយបានមើលត្រឹមតែរូបកាយខ្លួនឯងនឹងមនុស្សជុំវិញខ្លួនតែប៉ុណ្ណោះ ដែលពួកគេមិនអាចធ្វើអ្វីបាន។
៧.នឹករឿងកន្លង៖ នៅទីបំផុតមនុស្សដែលជិតស្លាប់បានមើលឃើញនៅរឿងអតីតកាលរបស់ខ្លួនកន្លងមក ដែលមានទាំងរឿងល្អនិងរឿងអាក្រក់ នៅពេលមនុស្សជិតស្លាប់បានឃើញរឿងអាក្រក់ជាច្រើននោះពួកគេមានប្រតិកម្មចម្លែកៗ ប៉ុន្តែបើពួកគេបានឃើញរឿងល្អៗនោះពួកគេនឹងស្ងប់សុខ៕









