Home ព័ត៌មានអន្តរជាតិ ប្លែកណាស់ មើមឆៃថាវមានរាងដូចជើងមនុស្ស

ប្លែកណាស់ មើមឆៃថាវមានរាងដូចជើងមនុស្ស

321
0

ទេសជប៉ុន ៖ វាបានធ្វើឱ្យបណ្តាញផ្សព្វផ្សាយសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈតាយាយ២នាក់បាននាំគ្នាជីកដីហើយឃើញមើមឆៃថាវមានរាងដូចជើងមនុស្ស និងមានម្រាមជើងទាំងសងខាងទៀតផង ។

មើមឆៃថាវមានរាងដូចជាងមនុស្សបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមអស់សំណើចជាខ្លាំង ក្រោយពីឃើញគេចែកចាយព័ត៌មាននេះតៗគ្នាអំពីតាយាយ២នាក់ ព្រមទាំងចៅៗជនជាតិជប៉ុននាំគ្នាប្រមូលផលឆៃថាវក្នុងចម្ការរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqR8uwnDCBfdIUDAa75aai1i_KLUokK-CFg7De7KYdwQnCogUkDyGMPgWj0OFPt6gp0zG--ojWZyXrApeCpQMAfIqltADOVsjIAhJtgbpf0FLUyCsLEYDjChP33iXoziJhhdBORTi8QOwr2Pv96q8wjMQ1UmJPEPouKALTxHX7SUK4fU_Zwch9QGoT/s600/photo_2023-03-20_15-51-40%20(2).jpg

មើមឆៃថាវនេះមានរូបរាងដូចជើងមនុស្សខ្លាំងណាស់ តាំងពីភ្លៅរហូតដល់ម្រាមជើង ព្រមទាំងមានម្រាមជើងគ្រប់ទាំងសងខាងទៀតផង ។ អ្នកលេងបណ្តាញសង្គមនិយាយថា វាជាមើមឆៃថាវមួយ មិនដូចមើមឆៃថាវផ្សេងទៀតនៅប្រទេសជប៉ុន ។

ក្រោយពីបណ្តាញព័ត៌មានសង្គមនៅជប៉ុននាំគ្នាចែកចាយរូបភាពនេះ មានមនុស្សជាច្រើនបានបញ្ចេញមតិថា ពួកគេមិនហ៊ានបរិភោគវាទេ ។ ជាមួយគ្នានេះ គេបានបង្ហោះវីដេអូឃ្លីបមួយអំពីយាយ និងចៅនាំគ្នាជួយទាញមើមឆៃថាវចេញពីដីផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDC7yZUb1b3DdJwgenwcYe59b9hDwSiCo5N1yz4RBg8JlF7WRRBf0kiSKQ4ST95B1KuSRCBlkz-Op48aouycKeOQN64aBU8mNX75pO7NtevbemozKTNVpc6V6UXCJx3BkX_YrZOHoprzrGc71EsajJ52mJTubCCTYjo1TZ1lc3sEk8cOnllvRuoHCn/s600/photo_2023-03-20_15-51-40%20(3).jpg

អ្នកជំនាញបានបញ្ចេញមតិថា នៅប្រទេសជប៉ុនបានផលិតពុម្ពគំរូជារូបរាងផ្សេងៗ ដោយពលរដ្ឋជប៉ុនអាចធ្វើឱ្យបន្លែ និងផ្លែឈើផ្សេងៗរបស់ពួកគេចេញទិន្នផលជារូបរាងតាមពុម្ពនោះ ។ នាពេលកន្លងមក គេក៏បានឃើញការបង្ហោះរូបភាពនៅចម្ការឪឡឹកមួយកន្លែងផងដែរ ដែលឪឡឹកចេញផ្លែមកមានរូបរាង៤ជ្រុង ។ ដូច្នេះ មិនមែនជារឿងចម្លែកទេ វាគឺជាសិល្បៈនៃការដាំដុះបន្លែ និងផ្លែឈើរបស់ពលរដ្ឋជប៉ុន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh81X5w-Nl24pWmJBbBchZuPsiu7kwuBy4wbD5tjhV1twj8HNblHQcTwq6lNarOkH6n8nEOBh9-uEQ2ttqVQ86tECfGnHe1N4xSad6eImsB-VUQxff0kTMLe7Z1Ft0ti50ElqqyCHUcsY9wnypdpFIgG24pkSHWjXlfM5OKSeaHKYqBro1C9w-b7l4o/s1200/photo_2023-03-20_15-51-40.jpg ប្រភព ៖ khaosod