Home ព័ត៌មានអន្តរជាតិ ត្រីរាប់សែនក្បាលបានងាប់នៅមាត់ទន្លេប្រទេសអូស្ត្រាលី

ត្រីរាប់សែនក្បាលបានងាប់នៅមាត់ទន្លេប្រទេសអូស្ត្រាលី

82
0

ប្រទេសអូស្ត្រាលី ៖ គេបានឃើញត្រីរាប់សែនក្បាលងាប់បន្តកន្ទុយគ្នានៅមាត់ទន្លេរបស់ប្រទេសអូស្ត្រាលី ដោយសារតែបញ្ហាគុណភាពទឹកទន្លេ និងការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗនៅក្នុងប្រទេសនេះ ។

តាមការថតរូបភាពពីលើអាកាសឃើញថា ត្រីជាច្រើនក្បាលបានងាប់បន្តកន្ទុយគ្នានៅមាត់ទន្លេមួយឈ្មោះ Darling ដែលជាទន្លេមានប្រវែងវែងជាងគេស្ថិតក្នុងលំដាប់ទី៣ របស់ប្រទេសអូស្ត្រាលី ហើយទន្លេនេះស្ថិតនៅជិតទីក្រុង Menindi រដ្ឋ New South Wales របស់អូស្ត្រាលី ។Aussie river catastrophe: Millions of dead fish as far as the eye can see

នេះមិនមែនជាលើកដំបូងទេ ដែលប្រទេសអូស្ត្រាលីជួបហេតុការណ៍បែបនេះ កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ កន្លងមក ប្រទេសអូស្ត្រាលីក៏ធ្លាប់មានហេតុការណ៍ត្រីងាប់ដូចគ្នានេះដែរនៅមាត់ទន្លេ Darling ដោយសារគុណភាពទឹកកាន់តែអាក្រក់ រួមនឹងសីតុណ្ហភាពបានផ្លាស់ប្តូរភ្លាមៗ ។

ចំណែកមន្ត្រីផ្នែកគ្រប់គ្រងទឹកនៃការិយាល័យផែនការ និងបរិស្ថានប្រចាំរដ្ឋ New South Wales បញ្ជាក់តាម Twitter ថា កម្រិតបរិមាណអុកស៊ីសែនក្នុងទឹកបានធ្វើឱ្យគុណភាពទឹកនៅទន្លេនេះផ្លាស់ប្តូរ ។ លើសពីនេះ វាជាកត្តាសំខាន់ដែលធ្វើឱ្យត្រីរាប់សែនក្បាលងាប់ជាបន្តបន្ទាប់ ខណៈទីនេះ គឺជាចំណុចតភ្ជាប់រវាងបឹង Weatherell និងទីក្រុង Menindi ។Heatwave leaves millions of fish dead in Australia

ជាមួយគ្នានេះ សារព័ត៌មានក្នុងស្រុកក៏បានចុះផ្សាយដែរថា ខាងមន្ត្រីអូស្ត្រាលីបានបញ្ជូនបុគ្គលិកការិយាល័យជលផលមកកាន់តំបន់នេះដើម្បីត្រួតពិនិត្យ និងវាយតម្លៃស្ថានការណ៍ហើយ ៕Millions of dead fish have washed up in a river near an Australian town |  CNN ប្រភព ៖ TNN World