Home ព័ត៌មានអន្តរជាតិ នៅទីបំផុត ប៉ូឡូញ បញ្ជូនយន្ដហោះចម្បាំង ទៅកាន់អ៊ុយក្រែន

នៅទីបំផុត ប៉ូឡូញ បញ្ជូនយន្ដហោះចម្បាំង ទៅកាន់អ៊ុយក្រែន

84
0

រដ្ឋធានីវ៉ាសាវី៖ ប្រទេសប៉ូឡូញ មានគម្រោងផ្ទេរយន្ដហោះចម្បាំងផលិត នៅក្នុងសម័យសហភាពសូវៀត ទៅជួយក្រុងកៀវ ចាប់តាំងពីក្រោយពេលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានបញ្ជាឲ្យកម្លាំងទាហានរបស់គាត់ បើកទ្វារព្រំដែន វាយប្រហារចូលលុកលុយ ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មកម៉្លេះ ប៉ុន្ដែប្រទេសមហាអំណាចបស្ចិមលោក បានណែនាំដល់ក្រុងវ៉ាសាវ៉ា ដោយសារមានការព្រួយបារម្ភ អំពីការប៉ះទង្គិចគ្នា ដោយផ្ទាល់ជាមួយនឹងក្រុងមូស្គូ ហើយទើបតែពេលនេះប៉ូឡូញ បានសម្រេចចិត្ត ផ្ដល់យន្ដហោះ MiG-29 (មីគ-២៩) ទៅជួយដល់ប្រទេសដែលកំពុងតែហែកហួរ ដោយសារសង្គ្រាម នៅតំបន់អឺរ៉ុបខាងកើតមួយនេះ។Ukraine gets its fighter jets: Polish MiG-29s to arrive within 'days' -  Breaking Defense

បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN បានផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ថា លោក អេនហ្សេ ឌូដា (Andrzej Duda) ប្រធានាធិបតីប៉ូឡូញ បានញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា យន្ដហោះចម្បាំងជាច្រើនគ្រឿង មានតម្លៃរាប់សិបលានដុល្លារ ដែលជាកេរមរតក ពីអតីតសាធារណរដ្ឋអាល្លឺម៉ង់ ឬ អតីតអាល្លឺម៉ង់ខាងកើត នឹងត្រូវផ្ទេរ ទៅកាន់ប្រទេសអ៊ុយក្រែន នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ ខាងមុខនេះ។

លោកប្រធានាធិបតីប៉ូឡូញ បានសង្កត់ធ្ងន់ ថា «បើនិយាយ អំពីយន្តហោះ MiG-29 គឺរហូតមកដល់ពេលនេះ នៅតែបន្ដប្រតិបត្តិការការពារដែនអាកាសរបស់ប្រទេសប៉ូឡូញ នៅឡើយ។ ប៉ុន្ដែការសម្រេចចិត្តរបស់ក្រុងវ៉ាសាវី ត្រូវបានធ្វើឡើង នៅក្នុងកម្រិតខ្ពស់បំផុត ហើយយើងអាចនិយាយ អំពីទំនុកចិត្តរបស់យើង ថា យើងកំពុងតែបញ្ជូន MiG ជាច្រើនគ្រឿង ទៅជួយដល់ប្រទេសអ៊ុយក្រែន»។

ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ឌូដា ធ្វើឲ្យប៉ូឡូញ ក្លាយជាប្រទេសជាសមាជិករបស់អង្គការណាតូ ដំបូងគេបំផុត ផ្គត់ផ្គង់យន្ដហោះចម្បាំង ទៅជួយដល់ប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះដែរ ក្រុងវ៉ាសាវី កំពុងតែឈានមុខគេមួយទៀត នៅក្នុងចំណោមសម្ពន្ធមិត្តរបស់អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់ពិភពលោក នៅក្នុងការផ្គត់ផ្គង់គ្រឿងសព្វាវុធធុនធ្ងន់ ជួយដល់ក្រុងកៀវ។Polish president seeks closure of court body to end EU row – DW – 02/03/2022

ក្រុងវ៉ាសាវី ជាសម្ពន្ធមិត្ត និង ជាកម្លាំងសន្ដិសុខដ៏រឹងមាំបំផុតមួយរបស់អ៊ុយក្រែន។ ទន្ទឹមគ្នានេះដែរ ជំនួយយោធា និង មនុស្សធម៌របស់បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត បានហូរចូលទៅក្នុងប្រទេសអ៊ុយក្រែន តាមរយៈការឆ្លងកាត់ប្រទេសប៉ូឡូញ។ សូម្បីតែដំណើរទស្សនកិច្ចរបស់មេដឹកនាំមហាអំណាចនានា ក៏ត្រូវធ្វើដំណើរឆ្លងកាត់ប្រទេសមួយនេះដែរ រួមមាន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន, ប្រធានធិបតីបារាំង លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron), អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ្ស៍ (olaf scholz) …ជាដើម។

ដោយឡែក ការប្រកាសរបស់ប្រធានាធិបតី ឌូដា បានបង្ហាញ ថា ប៉ូឡូញ នឹងបញ្ជូនយន្តហោះចម្បាំង ប្រភេទ MiG-29 រចនាឡើង ដោយសហភាពសូវៀត។ ការសម្រេចចិត្តបែបនេះ ក៏ជាការបោះជំហានទៅមុខ ហួសពីការប្តេជ្ញាចិត្តរបស់សម្ពន្ធមិត្តផ្សេងៗទៀត ដែលនៅមានសេសសល់យន្ដហោះចម្បាំង ប្រភេទនេះ ហើយវាក៏អាចជាការដាក់សម្ពាធយ៉ាងខ្លាំងមួយ ទៅលើប្រទេសជាសមាជិករបស់អង្គការណាតូផ្សេងទៀត ដែលត្រូវតែជំរុញឱ្យធ្វើដូចគ្នានេះដែរ។

បើទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ បណ្ដាប្រទេស ជាសមាជិករបស់អង្គការណាតូ ផ្សេងៗទៀត នៅតែស្ទាក់ស្ទើរ នៅក្នុងការផ្លាស់ប្តូរឆ្ងាយ ហួសពីការសម្រេចចិត្ត កាលពីដើមឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់រថក្រោះប្រយុទ្ធធុនធ្ងន់របស់លោកខាងលិច បញ្ជូនទៅកាន់ក្រុងកៀវ។ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាស អំពីជំហររបស់ខ្លួន ថា ការសម្រេចចិត្តរបស់ប្រទេសប៉ូឡូញ នឹងមិនបង្ខំដល់សម្ពន្ធមិត្ត និង ដៃគូរបស់ក្រុងវ៉ាស៊ីនតោន នោះឡើយ។The Mikoyan MiG-29 Fulcrum Fighter | Military Machine

ថ្លែងទៅកាន់សន្និសីទសារព័ត៌មាន នៅក្នុងរដ្ឋធានីវ៉ាសាវី ជាមួយនឹងសមភាគីថ្មីរបស់ឆែក លោក ផេត ប៉ាវ៉ែល (Petr Pavel) នោះ ប្រធានាធិបតីប៉ូឡូញ លោក ឌូដា បានសង្កត់ធ្ងន់ទៀត ថា «ប្រទេសទាំង២រួមគ្នា ជួយគាំទ្រដល់រដ្ឋាភិបាលក្រុងកៀវ។ ប៉ុន្ដែបើនិយាយ អំពីការគាំទ្រដល់អ៊ុយក្រែន ទាំងកម្រិតមនុស្សធម៌ និង យោធានោះ សាធារណរដ្ឋឆែក និង ប៉ូឡូញ ក្លាយជាប្រទេសស្ថិតនៅក្នុងជួរមុខដាច់ខាត »។

ថ្វីបើមានការសម្រេចចិត្ដរបស់ក្រុងវ៉ាសាវី នៅក្នុងបញ្ជូនយន្ដហោះចម្បាំង MiG-29 ជាច្រើនគ្រឿង ទៅជួយដល់អ៊ុយក្រែន នាពេលនេះក្ដី សកម្មភាពបែបនេះ នឹងបង្កើតឲ្យមានសំណួរកាន់តែធំឡើង ថា ប្រសិនបើប៉ូឡូញ ដាក់សម្ពាធលើចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក នោះ គឺសម្ពាធបន្ទាប់ នឹងធ្វើដូចគ្នានេះដែរ ទៅលើប្រទេសអាល្លឺម៉ង់ ហើយនៅទីបំផុត ការបង្កើនសម្ពាធ នឹងធ្លាក់ទៅលើសម្ពន្ធមិត្តផ្សេងៗទៀត ប្រហែលជាគោលបំណងរបស់ប៉ូឡូញ។Pentagon spokesman John Kirby moving to the White House | CNN Politics

លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខជាតិរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា «ការសម្រេចចិត្ដរបស់ប៉ូឡូញ ដើម្បីបញ្ជូនយន្ដហោះចម្បាំង ជាច្រើនគ្រឿងនោះ គឺជាការសម្រេចចិត្តរបស់រដ្ឋអធិបតេយ្យភាព។ បញ្ហានេះ នឹងមិនបានជំរុញឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ផ្ទេរយន្ដហោះ ប្រភេទ F-16 ផលិតនៅសហរដ្ឋអាមេរិក បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នោះឡើយ៕