Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ីបារម្ភថៃជាគូប្រជែងរបស់ខ្លួនលើរថយន្តអគ្គិសនី

ឥណ្ឌូណេស៊ីបារម្ភថៃជាគូប្រជែងរបស់ខ្លួនលើរថយន្តអគ្គិសនី

49
0

ប្រទេសឥណ្ឌូណេស៊ី ៖ លោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី បានថ្លែងក្នុងកម្មវិធី CNBC Economic Outlook 2023 ថា ប្រទេសឥណ្ឌូណេស៊ីបានប្រកួតប្រជែងជាមួយថៃ ផ្នែករថយន្តអគ្គិសនី ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងតែដំណើរការច្បាប់ផ្សេងៗដែលពាក់ព័ន្ធនឹងការផលិតរថយន្តអគ្គិសនី ។

ប្រទេសឥណ្ឌូណេស៊ីបានផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ម៉ូតូអគ្គិសនីស្មើ៧លានរូពី ចំណែករថយន្តអគ្គិសនីវិញកំពុងតែស្ថិតនៅក្រោមការពិចារណា ខណៈប្រទេសថៃបានផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់រថយន្តអគ្គិសនីក្នុង១គ្រឿងចំនួន៨០លានរូពី (ស្មើប្រមាណ១៨ម៉ឺនបាត) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFNhOri3WSALPoPnwAt1wPPlSw-8EiGw5p_Gec7a7e9pbXZrF7DN6Ts9X0gT1TceKvaH1hN83XYti02_FcLFAfYi2T6fRzlIym5loWaC3r1DbQml7c1kfpv5J_AsyDO9m33ggBVeQ1m3Rw0AasyP7IWjkamTvAI-UY2aXxAX-bcieHnHBosaMttpWB/s1200/photo_2023-03-16_15-25-52.jpg

ប្រាក់ឧបត្ថម្ភសម្រាប់រថយន្តអគ្គិសនី និងម៉ូតូអគ្គិសនី នឹងត្រូវផ្តល់ឱ្យយានយន្តទាំងអស់ដែលផលិតនៅប្រទេសឥណ្ឌូណេស៊ី ។ ការសម្រេចចិត្តលើកនេះ គឺឥណ្ឌូណេស៊ីមានគោលបំណងជំរុញឱ្យពលរដ្ឋរបស់ខ្លួនប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើន ដើម្បីគាំទ្រដល់ការកែលម្អក្នុងផ្នែកផលិតកម្ម ខណៈបច្ចុប្បន្ន ផ្នែកផលិតកម្មរបស់ឥណ្ឌូណេស៊ីបានងើបឡើងវិញជាបន្តបន្ទាប់ ។ ជាក់ស្តែង សន្ទស្សន៍គ្រប់គ្រងការទិញរបស់ឥណ្ឌូណេស៊ី គឺស្មើនឹង៥១.៣ នៅខែមករា ឆ្នាំ២០២៣ ។

ក្រៅពីនេះ លោក Airlangga Hartarto បានបញ្ជាក់ថា ផ្នែកផលិតកម្មរបស់ឥណ្ឌូណេស៊ីល្អប្រសើរឡើង ព្រមទាំងការលក់រថយន្តបានបំបែកកំណត់ត្រា និងឈានដល់ចំនួន១.០៤លានគ្រឿងក្នុងឆ្នាំ២០២២ កន្លងមក និងលើសពីតួលេខមុនពេលជំងឺកូវីដឆ្លងរាតត្បាតផងដែរ ។ លើសពីនេះ ការនាំចេញរថយន្តរបស់ឥណ្ឌូណេស៊ីបានកើនឡើង៦០% និងនាំចេញទៅកាន់៧០ប្រទេស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDFb7u6QK3gK2t6HPvUL5PAL5JnWf2qC8itHZJ5IKkG2_Ix84wCsxV613L2PowWcOZI1q8XIbsDgrzMFSj5_bCU8bHTxArSi4_KpqzSyP0IX723sgOmaMa642Cxszg5qvp1QCtTjc4FSPEw0EgQ4jZLRMEv__4UryXYfa8a116s3I4LmZRVkdRR0Zk/s1024/photo_2023-03-16_15-25-52%20(2).jpg ប្រភព ៖ AEC connect