ជាធម្មតាបើនិយាយពីសត្វគួរអោយខ្លាចបំផុតនៅលើលោកប្រិយមិត្តប្រហែលគិតថាជាត្រីឆ្លាមហើយ ក៏ប៉ុន្តែសត្វដែលគួរអោយខ្លាចនៅក្នុងសមុទ្រគឺមានច្រើនប្រភេទណាស់ដែលអាចបង្កគ្រោះថ្នាក់ដល់យើងបាន។ ដូច្នេះហើយយើងគួរតែដឹងថាតើសត្វគួរអោយខ្លាចទាំង៩ប្រភេទនោះមានរូបរាងបែបណា?
១.មឹកខៀវឬBlue-Ringed Octopus៖ សត្វនេះត្រូវបានគេរកឃើញនៅមហាសមុទ្រប៉ាស៊ីហ្វិចនិងមហាសមុទ្រឥណ្ឌាហើយវាក៏ជាប់ឈ្មោះជាសត្វដែលសម្លាប់មនុស្សច្រើនជាងគេនៅក្នុងសមុទ្រផងដែរ។
២.Box Jellyfish៖ សត្វនេះត្រូវបានគេចាត់ទុកថាជាសត្វដែលមានពិសជាងគេនៅលើលោក នៅពេលមនុស្សបានប៉ះពិសវាហើយ នោះអ្នកនឹងមានអាការះស្ពឹកខ្លួន ចុកបេះដូង នឹងធ្វើអោយអ្នកមានជំងឺប្រសៃប្រសាទទៀតផង។
៣.Irukandji Jellyfish៖ សត្វនេះជាប្រភេទចាហ៊ួយសមុទ្រដែលតូចជាងគេនៅលើសកលលោក សត្វនេះក៏មានគ្រោះថ្នាក់ដល់មនុស្សផងដែរ បើអ្នកបានប៉ះពិសវាហើយនឹងបង្កអោយអ្នកស្ពឹកដៃជើង ឈឺឆ្អឹងខ្នង ឈឺក្រលៀន នឹងអាចធ្វើអោយអ្នកមានជំងឺផ្លូវចិត្តទៀតផង។
៤.ត្រីតោឬLionfish៖ សត្វនេះជាប្រភេទសត្វដែលមានពិសសាហាវ បើអ្នកបានប៉ះពិសវាហើយនោះអ្នកនឹងប្រកាច់ ឬក្អួតចង្អោរ នឹងធ្វើអោយអ្នកមានជំងឺបេះដូងប្រចាំកាយទៀតផង។
៥.អន្ទង់Moray Eels៖ អន្ទង់នេះគឺជាអន្ទង់ដែលមានគ្រោះថ្នាក់ជាងគេ យល់ល្អអ្នកកុំទៅរំខានវា ព្រោះវាមានពិសសាហាវណាស់ បើអ្នកចាប់វាទៅទទួលទាននោះអ្នកនឹងអាចស្លាប់ភ្លាមៗដោយសារពិសរបស់វាបាន។
៦.ត្រីម្ចុលឬNeedlefish៖ ត្រីនេះជាត្រីដែលមានធ្មេញមុតស្រួចខ្លាំងណាស់ យល់ល្អអ្នកកុំទៅជិតវាអី ព្រោះវាអាចនឹងខាំអ្នកឬបង្កអោយអ្នកមានគ្រោះថ្នាក់បាន។
៧.ពស់សមុទ្រ៖ ពស់នេះមិនសូវបង្កគ្រោះថ្នាក់ដល់អ្នកប៉ុន្មានទេ តែបើអ្នកនៅជិតវា ពស់សមុទ្រនេះនឹងចឹកអ្នក ដែលធ្វើអោយអ្នកចុកចាប់តិចតួច។
៨.Stonefish៖ ត្រីនេះមានរូបរាងដូចជាដុំថ្ម នៅពេលមនុស្សចុះទៅលេងទឹកមិនសូវចាប់អារម្មណ៍នឹងវាប៉ុន្មានទេព្រោះត្រីនេះដូចដុំថ្មចឹង តែបើអ្នកច្រឡំប៉ះវាដោយមិនដឹងខ្លួន នោះពិសរបស់វានឹងជ្រាបចូលខ្លួនអ្នកនឹងបណ្តាលអោយអ្នកស្លាប់ភ្លាមៗក្នុងរយះពេល១០នាទី។
៩.ខ្យងCone Snails៖ ខ្យងនេះជាប្រភេទខ្យងមានពិស បើអ្នកបានប៉ះវាហើយនោះអ្នកនឹងមានអាការះរមាស់ដៃជើង នឹងពិបាកដកដង្ហើមជាដើម៕









