រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេល កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល ជាបន្ដបន្ទាប់ បង្កឲ្យមានភាពតានតឹង នៅឧបទ្វីកូរ៉េ និង នាំឲ្យមានការព្រួយបារម្ភ អំពីការប្រើប្រាស់អាវុធមហាប្រល័យលោក វាយប្រហារទៅលើប្រទេសផ្សេងៗនោះមក មន្រ្ដីជាន់ខ្ពស់ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានចេញមុខ មកព្រមានត្រង់ៗ ថា ប្រសិនបើក្រុងព្យុងយ៉ាង ប្រើប្រាស់អាវុធនុយក្លេអ៊ែរ វាយប្រហារទៅលើប្រទេសណាមួយ មានន័យនឹងស្មើការបញ្ចប់របបគ្រប់គ្រងមួយនេះ។

សារព័ត៌មានរបស់កូរ៉េខាងត្បូង Yonhap បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ ថា អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយ ដោយប្រទេសកូរ៉េខាងជើង នឹងត្រូវតែបញ្ចប់របបគ្រប់គ្រង នៅក្នុងទីក្រុងព្យុងយ៉ាង។ ការព្រមានរបស់មន្រ្ដីជាន់ខ្ពស់ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានកើតឡើង ចំពេលមានការព្រួយបារម្ភ អំពីការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ដោយប្រទេសកុម្មុយនិស្ដឯកោមួយនេះ។Advanced anti-aircraft weapons head to Ukraine in 2 months

លោកឧត្ដមសេនីយ៍ ផេត រ៉ាយដឺរ (Pat Rider) អ្នកនាំពាក្យ មន្ទីរបញ្ចកោណ បានថ្លែងទៅកាន់សន្និសីទសារព័ត៌មានមួយ ថា «ខ្ញុំគិត ថា យើងបានបង្ហាញ អំពីគោលជំហរយ៉ាងច្បាស់ណាស់របស់យើង ថា ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយប្រទេសកូរ៉េខាងជើង មានន័យ ថានឹងបញ្ចប់របប នៅទីក្រុងព្យុយ៉ាង។ សហរដ្ឋអាមេរិក នៅតែប្ដេជ្ញា ទប់ស្កាត់រាល់សកម្មភាពដ៏គឃ្លើនរបស់កូរ៉េខាងជើង»។

សហរដ្ឋអាមេរិក បានព្រមាន អំពីផលវិបាកដ៏ធ្ងន់ធ្ងរ ចំពោះការវាយប្រហារ ដោយនុយក្លេអ៊ែរ ពីកូរ៉េខាងជើង ក្រោយពេលក្រុងព្យុងយ៉ាង បានអនុម័តច្បាប់ថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួនជាមុន នៅក្នុងគ្រាអាសន្ន។Nuclear weapons: Which countries have them and how many are there? - BBC  News

អ្នកនាំពាក្យ ក្រសួងការពារជាតិ សហរដ្ឋអាមេរិក រូបនេះ បានសង្កត់ធ្ងន់ ទៅលើយុទ្ធសាស្រ្ដការពារជាតិរបស់ខ្លួន ត្រូវបានចេញផ្សាយ កាលពីខែតុលា ឆ្នាំ២០២២ ថា «ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរណាមួយ ចេញពីកូរ៉េខាងជើង ប្រឆាំងនឹងសហរដ្ឋអាមេរិក ឬ សម្ពន្ធមិត្ត និង ដៃគូរបស់ក្រុងវ៉ាស៊ីនតោន មិនអាចទទួលយកបាននោះឡើយ។ សកម្មភាពបែបនេះ នឹងមានន័យថា ត្រូវតែបញ្ចប់របបគ្រប់គ្រងរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង»។

កូរ៉េខាជើង បានបង្កើនវោហារសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន ជាបន្តបន្ទាប់ ក្រោយការបង្កើតច្បាប់ថ្មី ដែលនឹងអនុញ្ញាតឲ្យប្រទេសឯកោមួយនេះ មានសិទ្ធិវាយប្រហារ ដោយនុយក្លេអ៊ែរជាមុន នៅក្នុងគ្រាមានអាសន្ន។ ស្របគ្នានេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានអំពាវនាវឱ្យបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសរបស់គាត់ នៅដើមឆ្នាំ២០២៣នេះ។Nuclear Notebook: How many nuclear weapons does North Korea have in 2022? -  Bulletin of the Atomic Scientists

រដ្ឋាភិបាលក្រុងសេអ៊ូល និង ក្រុងវ៉ាស៊ីនតោន ក៏បានះអាងផងដែរ ថា កូរ៉េខាងជើង អាចនឹងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ នៅពេលណាក៏បាន ដោយកត់សម្គាល់ឃើញ ថា ប្រទេសមួយនេះ ហាក់ដូចជាបានបញ្ចប់នូវការរៀបចំរួចរាល់អស់ហើយ សម្រាប់ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ។ កូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ និង លើកចុងក្រោយរបស់ខ្លួន នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៧។

លោកឧត្ដមសេនីយ៍ ផេត រ៉ាយដឺរ (Pat Rider) បានបន្ថែម ថា «ជាថ្មីជាថ្មីម្តងទៀត យើងនៅតែបន្តផ្ដោតការយកចិត្តទុកដាក់ និង ធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយសម្ពន្ធមិត្ត និង ដៃគូរបស់យើង នៅក្នុងតំបន់ ដើម្បីទប់ស្កាត់ការឈ្លានពាន ការពារសន្តិសុខ និង ស្ថិរភាព នៅក្នុងតំបន់ ហើយយើងនឹងនៅតែបន្តផ្តោតអារម្មណ៍របស់យើង សម្រាប់ជួយដល់សម្ពន្ធមិត្តរបស់យើង»៕