ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី១២ ខែមីនា កន្លងមក នាយករដ្ឋមន្ត្រីប្រទេសអង់គ្លេស លោក Richie Sunak បានថ្លែងថា ប្រទេសអង់គ្លេសមានគម្រោងបង្កើនថវិកាផ្នែកការពារជាតិចំនួន៥ពាន់លានផោនដើម្បីយកទៅទិញអាវុធ និងវិនិយោគក្នុងកិច្ចព្រមព្រៀង «Acus» ដែលជាកិច្ចព្រមព្រៀងត្រីភាគីរវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ។

កិច្ចព្រមព្រៀងត្រីភាគីនេះ ប្រទេសទាំងបីនឹងរួមគ្នាអភិវឌ្ឍន៍ និងដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្នុងគោលបំណងបង្កើនតួនាទីផ្នែកកងទ័ពនៅប្រទេសលោកខាងលិចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។US, UK and Australia unveil nuclear submarine plan – DW – 03/13/2023

នាយករដ្ឋមន្ត្រីប្រទេសអង់គ្លេស លោក Richie Sunak បានថ្លែងបែបនេះក្នុងអំឡុងពេលលោកធ្វើដំណើរទៅកាន់ទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីពិភាក្សាគ្នាពីលក្ខខណ្ឌដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀង «Acus» ជាមួយមន្ត្រីតំណាងមកពីអាមេរិក និងអូស្ត្រាលី ។

លោក Richie Sunak បានបញ្ជាក់ពីការបង្កើនថវិកាក្នុងផ្នែកការពារជាតិលើកនេះថា វាដើម្បីជាការធានាថា អង់គ្លេសនឹងគ្មានថ្ងៃទន់ខ្សោយដោយសារការរំលោភបំពានពីសត្រូវដែលមានអំណាចបន្តទៀតទេ ។Rishi Sunak, heir apparent who ran afoul of Boris Johnson | AP News

ទោះយ៉ាងណា ការស្នើបង្កើនថវិកាផ្នែកការពារជាតិប្រមាណ៥ពាន់លានផោនរបស់លោក Richie Sunak នោះ វាជាចំនួនតិចជាងពាក់កណ្តាលនៃចំនួនប្រាក់ដែលគណបក្សអភិរក្សនិយមបាននិយាយថា លោក Richie Sunak ចាំបាច់ប្រើប្រាស់ប្រាក់នេះដើម្បីជួយគាំទ្រប្រទេសអ៊ុយក្រែនឱ្យការពារដែនដីរបស់ខ្លួន ៕

ប្រភព ៖ TNN World