Home ព័ត៌មានអន្តរជាតិ Oxford Dictionaries ដាក់បញ្ចូលឈ្មោះ «ផាត់ថៃ» ជាពាក្យសកល

Oxford Dictionaries ដាក់បញ្ចូលឈ្មោះ «ផាត់ថៃ» ជាពាក្យសកល

148
0

ប្រទេសថៃ ៖ Oxford Dictionaries បានដាក់បញ្ចូលអាហារថៃមួយប្រភេទឈ្មោះ «ផាត់ថៃ» ជាពាក្យសកល ដែលមនុស្សនៅទូទាំងពិភពលោកបានស្គាល់ ។ ការដាក់បញ្ចូលនេះដើម្បីបង្ហាញឱ្យគេដឹងថា វាមានប្រភពមកពីប្រទេសថៃ ដូចគ្នានឹងពាក្យ «ភីហ្សា» មកពីប្រទេសអ៊ីតាលីដែរ ។

បើគេវាយអក្សរជាភាសាអង់គ្លេសនៅក្នុងវែបសាយថា «pad thai» នោះវានឹងបង្ហាញអត្ថន័យថា ៖ «ជាអាហារមកពីប្រទេសថៃ ដែលជាប្រភេទសរសៃ និងមានគ្រឿងផ្សំនានាដូចជា ស៊ុត បន្លែ សាច់សត្វ ឬអាហារសមុទ្រ» ។Pad Thai Recipe

ចំណែកពាក្យ «ផាត់ថៃ» ដែលបង្ហាញឡើងនៅក្នុងកម្មវិធី Wikipedia គឺជាអាហារមួយប្រភេទទទួលឥទ្ធិពលពីអាហារចិន ដែលចិនហៅអាហារនេះថា «គុយទាវឆា» ។ នៅពេលក្រោយមក វាត្រូវបានគេផ្លាស់ប្តូររសជាតិថ្មីតាមរសជាតិរបស់អាហារថៃវិញ ។

«ផាត់ថៃ» បានក្លាយជាអាហារថៃមួយប្រភេទដែលជនបរទេសស្គាល់ជាទូទៅតាំងពីសម័យសង្គ្រាមលោកលើកទី២ មកម៉្លេះ ដែលកាលនោះ គេបានប្រាប់ទៅកាន់ពលរដ្ឋឱ្យងាកមកបរិភោគគុយទាវ ដើម្បីកាត់បន្ថយការបរិភោគបាយ ដោយសារនៅសម័យនោះ ប្រទេសថៃមានសេដ្ឋកិច្ចធ្លាក់ចុះ ។ មកដល់បច្ចុប្បន្ន «ផាត់ថៃ» បានក្លាយជាអាហារមួយក្នុងចំណាមអាហារប្រចាំជាតិរបស់ថៃ ដែលទទួលបានការពេញនិយមបរិភោគនៅទូទាំងពិភពលោក ។Easy Pad Thai Sauce Recipe - Hot Thai Kitchen

តាមទិន្នន័យនៅឆ្នាំ២០០៣ បង្ហាញថា មានហាងអាហារថៃជាង៦.៨០០កន្លែងបានបើកលក់ម្ហូបអាហារនៅទូទាំងពិភពលោក ហើយគ្រប់ហាងទាំងអស់នឹងមាន «ផាត់ថៃ» នៅក្នុងបញ្ជីមុខម្ហូប ក្រៅពីសម្លតុមយ៉ាំបង្គា ៕ ប្រភព ៖ Tnn thailand