ប្រទេសចិន ៖ ទីក្រុងប៉េកាំងរបស់ចិនបានចាប់ផ្តើមអនុវត្តច្បាប់ថ្មី ដែលតម្រូវឱ្យពលរដ្ឋចិនចេះសន្សំសំចៃទឹកដើម្បីរក្សាធនធានទឹកឱ្យបានគ្រប់គ្រាន់ បន្ទាប់ពីទីក្រុងនេះប្រឈមនឹងបញ្ហាខ្វះខាតទឹកប្រើប្រាស់អស់រយៈពេលដ៏យូរ ។ ដូច្នេះ អាជ្ញាធរក្រុងប៉េកាំងនឹងពិន័យជាប្រាក់ទៅលើអ្នកប្រើទឹកខ្ជះខ្ជាយក្នុងទីក្រុង ។

នៅក្រុងប៉េកាំងមានពលរដ្ឋរស់នៅជាង២១លាននាក់ ហើយបានប្រឈមនឹងបញ្ហាខ្វះខាតទឹកប្រើប្រាស់ជាយូរមកហើយ ហេតុនេះ រដ្ឋាភិបាលក្រុងប៉េកាំងបានចេញច្បាប់ថ្មីមួយដើម្បីគ្រប់គ្រងការប្រើប្រាស់ទឹកទាំងអស់ក្នុងទីក្រុងនេះ និងឱ្យពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ។Beijing sewage plants lag behind|Society|chinadaily.com.cn

សម្រាប់បុគ្គលណាប្រើប្រាស់ទឹកខ្ជះខ្ជាយ និងស្ថាប័នណាប្រើប្រាស់ទឹកពីប្រភពទឹកសាធារណៈដោយខុសច្បាប់ នឹងត្រូវបានពិន័យជាទឹកប្រាក់ខ្ពស់បំផុតចំនួន១ម៉ឺនយាន់ និង១០ម៉ឺនយន់ តាមលំដាប់ ។ ចំនួននេះចាត់ទុកថា គឺជាទឹកប្រាក់ពិន័យដ៏ច្រើន ដែលអាជ្ញាធរក្រុងប៉េកាំងបានចាត់វិធានការតឹងរ៉ឹង និងធ្វើឱ្យពលរដ្ឋរស់នៅទីក្រុងមិនហ៊ានប្រើប្រាស់ទឹកខ្ជះខ្ជាយ ។

បច្ចុប្បន្ន ពលរដ្ឋរស់នៅក្រុងប៉េកាំងភាគច្រើនបានប្រើប្រាស់ទឹកម៉ាស៊ីនដែលមានប្រភពពីភាគខាងត្បូងប្រទេសចិន ។ គម្រោងផ្គត់ផ្គង់ទឹកស្អាតពីភាគខាងត្បូងទៅកាន់ភាគខាងជើងរបស់ចិន គឺបានផ្គត់ផ្គង់ទឹកក្នុងបរិមាណជាង៨,៤ពាន់លានម៉ែត្រគូបចេញពីទន្លេធំមួយនៅភាគខាងត្បូងប្រទេសមកកាន់ទីក្រុងប៉េកាំង ដែលបណ្តាញចែកចាយទឹកនេះបានអនុវត្តតាំងពីឆ្នាំ២០១៤ មកម៉្លេះ ។COVID-19 found in Spanish wastewater in March 2019, say researchers - CGTN

ពលរដ្ឋរស់នៅក្រុងប៉េកាំងបានជួបបញ្ហាខ្វះខាតទឹកប្រើប្រាស់ ដោយសារតែពួកគេប្រើប្រាស់ទឹកក្នុងបរិមាណច្រើន និងមិនចាប់អារម្មណ៍ពីការខ្វះខាតទឹក ដូចជា ការប្រើប្រាស់ទឹកនៅក្នុងចម្ការដំណាំ និងការស្រោចដើមឈើ ជាដើម ៕Top 10 reasons to get a job in the water treatment industry ប្រភព ៖ Tnn earth