Home ព័ត៌មានអន្តរជាតិ កសិករថៃបានដុតស្មៅក្នុងស្រែ និងចម្ការអំពៅបំពុលបរិយាកាស

កសិករថៃបានដុតស្មៅក្នុងស្រែ និងចម្ការអំពៅបំពុលបរិយាកាស

122
0

ប្រទេសថៃ ៖ គេបានប្រទះឃើញកសិករថៃនាំគ្នាដុតស្មៅក្នុងស្រែ និងចម្ការអំពៅរបស់ខ្លួនជាច្រើនកន្លែងបន្ទាប់ពីពួកគេប្រមូលផលរួច ដែលបណ្តាលឱ្យមានផ្សែងហុយទ្រលោម និងធូលីពាសពេញបរិយាកាសផងដែរ ខណៈមន្ត្រីថ្នាក់ខេត្តបានប្រកាស និងសូមឱ្យកសិករទាំងនោះសហការគ្នា ចៀសវាងការដុតអ្វីផ្សេងៗ ប៉ុន្តែនៅតែហាមមិនស្តាប់ ។

កាលពីថ្ងៃទី៨ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា កសិករនៅតំបន់ជាច្រើនក្នុងខេត្តបុរីរាំ នៅតែដុតស្មៅក្នុងស្រែ និងចម្ការអំពៅរបស់ខ្លួនបន្ទាប់ពីពួកគេប្រមូលផលរួច ដែលបណ្តាលឱ្យកើតផ្សែង និងការបំពុលបរិយាកាស ។ លើសពីនេះ ផ្ទៃដីស្រែ និងចម្ការអំពៅទាំងនោះស្ថិតនៅក្បែរខ្សែភ្លើងជិតផ្លូវ ដែលអាចបណ្តាលឱ្យភ្លើងឆាបឆេះខ្សែភ្លើងផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMUmhTx9N7zaEA_vxqvM_TgPR6_9EBTgoFaa_ByhStm94rvrElDJAiVQViC8CITeHuuIGLTC3kbJEVVmFzzvIIP7cOVq0gIwGL7asJ2PVeF9pG1so0G2d8R8CzMR3U8Xg2eS7vzXKuQl-YYVdU5aK0d9IS8xA9QNA56CY6VQxynjm7TepIeB7tgGix/s768/photo_2023-03-09_15-37-48%20(2).jpg

បើទោះជានៅខេត្តបុរីរាំមានបរិយាកាសល្អ និងគ្មានការបំពុលបរិយាកាសដូចនៅទីក្រុងបាងកកក្តី ប៉ុន្តែស្ថាប័នជាច្រើនក្នុងខេត្តនេះបានប្រជុំគ្នាពិនិត្យស្ថានភាពធូលីក្នុងបរិយាកាស និងភ្លើងឆេះព្រៃជាបន្តបន្ទាប់ ។ លើសពីនេះ ខេត្តបុរីរាំក៏បានប្រកាសទៅកាន់ពលរដ្ឋ ក៏ដូចជាកសិករទាំងអស់ឱ្យរួមសហការគ្នាគ្រប់តំបន់ ដោយហាមដុតភ្លើងគ្រប់ករណី ដើម្បីការពារការបំពុលបរិយាកាស ប៉ុន្តែកសិករមួយចំនួននៅតែលួចដុតបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAhoUm1GRH_i9ymXaudrMhetZ3KsTvqsYbXlnsIXfrbEkErPb5N1rIsFJwd1Xryxxhb9bAiJGLM9pLY2ox05t_SQxIoLIJn0lC6aPnG7Dcl8dzzOoY_qQXkr8a8x7N0xFTQ8dqzGUWR_-y6EqN08trHbEFPrGZG2C1Ch1z1DRAnP_51Yq6SnLA6FyQ/s768/photo_2023-03-09_15-37-48.jpg

លោក Suriya Srisom ប្រធានផ្នែកការពារ និងប្រតិបត្តិការនៃការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តបុរីរាំ រាយការណ៍ថា ភ្នាក់ងារជាច្រើនក្នុងខេត្តបុរីរាំបានធ្វើការប្រជុំតាមដានស្ថានការណ៍ភ្លើងឆេះព្រៃ និងការបំពុលបរិយាកាស ដោយបានដាក់វិធានការការពារភ្លើងឆេះព្រៃបណ្តាលមកពីការដុតភ្លើងរបស់ពលរដ្ឋ ។ ម្យ៉ាងទៀត មន្ត្រីពាក់ព័ន្ធក្នុងខេត្តត្រូវសហការគ្នារកវិធានការដោះស្រាយបញ្ហានេះជាបន្ទាន់ ។ ទោះយ៉ាងណា ថ្នាក់ខេត្តក៏បានស្នើសុំការសហការពីពលរដ្ឋ និងបងប្អូនកសិករទាំងអស់ហាមដុតភ្លើងគ្រប់ករណី ដើម្បីការពារការបំពុលបរិយាកាស ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhatFRfEL1wRPvrnLEOTkH6B7JSvWd3wJVg-gH1Ly29_YG-zwkfKwoavN-bG9_BTeTBVEm2HjYpHgOykaQuEHiTslkAdmi7Qv1wd6BPltitTyHQQQfTKBDiEDzZFKW7L0roDzQRtjaoEIYxmPPs9kCgf4xj9OROZ1IwLRc6pG4RzVv5DvQVccbM-6SS/s768/photo_2023-03-09_15-37-49.jpg

ប្រភព ៖ mgronline