កូរ៉េខាងត្បូង៖ តារាចម្រៀងកូរ៉េខាងត្បូង Lisa Black Pink ឬ Lalisa Manoban នៅលើក្របទស្សនាវដ្ដី Harper’s BAZAAR ធ្វើឲ្យមនុស្សជាច្រើនសរសើរពីទេពកោសល្យ សម្រស់ និងភាពគួរអោយស្រឡាញ់របស់នាង។ ហើយនៅក្នុងរូបភាពរបស់Lisa អ្នកគាំទ្ររបស់នាងបានឃើញថាខ្នងរបស់ Lisa មានស្នាមសាក់តូចមួយចេញមក ដែលធ្វើអោយអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើរយ៉ាងខ្លាំង ព្រោះស្នាមសាក់នេះមិនធ្លាប់ឃើញមានពីមុនមក ។តាមរយៈរូបភាពបែបនេះមនុស្សជាច្រើនដែលនិយមលេង Twitter បានខំមិនរិះគន់នាងដោយនិយាយថា (Lisa កំពុងតែទាមទារចំណាប់អារម្មណ៍) (Lisaឡើងឆាកលេងកើតហើយព្រោះនាងមានស្នាមសាក់) (Lisaអ្នកមិនគួរចាក់សាក់ទេ) (Lisa មិនអាចធ្វើការឱ្យរដ្ឋាភិបាលបានទេ) (Lisaអ្នកមិនសមធ្វើជាតារាKpopទេ)។ ការរិះគន់បែបនេះក៏ព្រោះតែអ្នកគាំទ្ររបស់នាងមិនពេញចិត្តអោយនាងសាក់ខ្នងបែបនេះទេ ។
យ៉ាងណាមិញអ្វីៗគឺជាសិទ្ធបុគ្គលរបស់ Lisa ទេ លុយកាក់ រូបកាយ កិត្តិយស គឺជាសិទ្ធិរបស់គាត់ទាំងអស់ តើហេតុអ្វីបានជារំខានកិច្ចការរបស់គាត់? តើវាជួយបង្កើតគុណភាពជីវិតកាន់តែប្រសើរសម្រាប់ខ្លួនអ្នកទេ? តើពិភពលោកបានឈានដល់សម័យណាហើយ? តើអ្នកសមជាអ្នកគាំទ្រពិតរបស់នាងដែរឬទេ? ប៉ុន្តែទោះជាយ៉ាងណាបច្ចុប្បន្នLisa គាត់ពិតជារវល់លើអាជីពការងាររបស់គាត់ខ្លាំងណាស់ គាត់ធ្វើការយ៉ាងសម្បូរបែប គាត់នឹងអង្គុយធ្វើការជាមួយនឹងប្រាក់ខែរាប់ម៉ឺនដុល្លារ ហើយជីវិតរបស់ Lisa គឺពិតជាមានក្តីសុខខ្លាំងណាស់៕
ប្រភព៖ sanook