Home ព័ត៌មានអន្តរជាតិ ប្រជាជនថៃបង្ហាញការមិនពេញចិត្តចំពោះការចុះឈ្មោះរួមគ្នារវាង «គុនខ្មែរ» និង «Muay Thai»

ប្រជាជនថៃបង្ហាញការមិនពេញចិត្តចំពោះការចុះឈ្មោះរួមគ្នារវាង «គុនខ្មែរ» និង «Muay Thai»

129
0

ប្រទេសកម្ពុជា ៖ វានៅតែជាប្រធានបទមានការជជែកវែកញែកគ្នាក្នុងការប្រកួតកីឡាស៊ីហ្គេម ប្រចាំឆ្នាំ២០២៣ ខណៈប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបង្ហាញថា នឹងរៀបចំការប្រកួត «គុនខ្មែរ» ដែលចាត់ទុកជាកីឡាប្រចាំជាតិ ជំនួសការប្រើឈ្មោះ «Muay Thai» ដែលថៃអះអាងថា មានការទទួលស្គាល់ពីទូទាំងពិភពលោក ។

ការដាក់ឈ្មោះនេះបានធ្វើឱ្យអ្នកគាំទ្រ «Muay Thai» បង្ហាញការមិនពេញចិត្ត រួមទាំងសហព័ន្ធ Muay Thai ស្ម័គ្រចិត្តអន្តរជាតិ (IFMA) ក៏បានចេញមកប្រឆាំងផងដែរ ហើយបានប្រកាសហាមឃាត់គ្រប់ប្រទេស បើប្រទេសណាមួយចូលរួមក្នុងការប្រកួតនេះ នឹងខុសច្បាប់របស់សហព័ន្ធ ។Cambodia maintains 'Kun Khmer' stance despite Thailand's boycott threat |  Phnom Penh Post

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឱ្យប្រទេសទាំងពីរបញ្ចប់ជម្លោះរឿងនេះ ដោយសម្តេចមានប្រសាសន៍ថា វាជាបញ្ហាដែលកីឡានេះមានប្រភពពីវប្បធម៌ខ្មែរ ខណៈប្រទេសថៃក៏អះអាងដែរថា ជារបស់ថៃដូចគ្នា ។

ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រីកម្ពុជាចង្អុលបង្ហាញថា ប្រទេសជិតខាងទាំងពីរមិនគួរមានជម្លោះគ្នាក្នុងរឿងនេះទេ ដោយសម្តេចបានមានប្រសាសន៍ទៅកាន់សារព័ត៌មានថា ៖ «ពួកយើងគួរសាមគ្គីគ្នា បើស៊ីហ្គេមរៀបចំនៅប្រទេសកម្ពុជា ប្រដាល់សេរីត្រូវហៅថា គុនខ្មែរ ហើយបើរៀបចំនៅថៃ ត្រូវហៅថា Muay Thai» ។

ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញផែនការនាថ្ងៃអនាគតថា ប្រទេសទាំងពីរគួរងាកមកជជែកគ្នាដើម្បីរួមបញ្ចូលកីឡាទាំងពីរនេះ និងស្នើទៅកាន់អង្គការយូណេស្កូ (Unesco) ទទួលស្គាល់កីឡាប្រដាល់សេរីឱ្យក្លាយជាសម្បត្តិវប្បធម៌អរូបីរួមគ្នា ។ សម្តេចថ្លែងថា ៖ «ខ្ញុំចង់ផ្តល់យោបល់អំពីរឿងនេះ វានឹងក្លាយជាជម្លោះមិនចប់ ។ យើងដឹងថា មានរូបសិល្បៈការពារខ្លួនពិតប្រាកដនៅអង្គរវត្តរបស់យើង តែក្នុងចំណុចនេះ យើងចង់ចរចាជាមួយប្រទេសពាក់ព័ន្ធនានាដើម្បីរកវិធីចុះបញ្ជីរួមគ្នាជាសម្បត្តិបេតិកភណ្ឌពិភពលោក និងចុះឈ្មោះចូលរួមប្រកួតកីឡាអូឡាំពិក» ។Muay Thai - Wikipedia

សម្តេចថ្លែងបន្តថា ៖ «ពិតណាស់ រឿងមួយចំនួនយើងមិនអាចយល់ព្រមបានទេ ដូចជា របាំអប្សរា ល្បុកតោ ដែលយើងបានចុះឈ្មោះជាសម្បត្តិបេតិកភណ្ឌពិភពលោករួចហើយ ហើយមិនអាចចុះឈ្មោះរួមគ្នាបានទេ តែសម្រាប់ប្រធានបទក្បាច់គុន យើងត្រូវជៀសវាងជម្លោះ ដូច្នេះ សង្ឃឹមថា កម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា នឹងពិចារណារឿងនេះទាំងអស់គ្នា» ។

សម្តេចបន្ថែមថា ៖ «ទោះយ៉ាងណា បើប្រកួតនៅប្រទេសណាមួយ ត្រូវហៅឈ្មោះតាមប្រទេសនោះ យើងអាចស្វែងរកការសម្របសម្រួល ។ ខ្ញុំគិតថា យើងមិនចាំបាច់ត្រូវតស៊ូដើម្បីធ្វើជាកម្មសិទ្ធិរបស់ប្រទេសតែមួយទេ ។ នេះគ្រាន់តែជាគំនិតរបស់ខ្ញុំដែលចង់សម្រុះសម្រួល ចៀសវាងជម្លោះ» ។

សម្រាប់កម្ពុជាបានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងចាត់ទុកជាលើកដំបូងក្នុងរយៈពេល៦៤ឆ្នាំ ដែលកម្ពុជាបានរៀបចំការប្រកួតជាអន្តរជាតិ ។ ក្នុងការប្រកួតនេះ នឹងមានកីឡាទាំងអស់ចំនួន៣៦ប្រភេទ ហើយដណ្តើមយកមេដាយមាសចំនួន៦០៨ ដែលចាត់ទុកថា ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រកីឡាក្នុងតំបន់អាស៊ាន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlvrq5jZuMTh2p42CUi4ehIFkPolIWyv6S7hRuTXq4R96WDUViSfNt27PlJYSunflyBlHGN64oj1DBx6KhoazEIAyBt6hTJHHK3EQ4OZTyb-YT2kNP4D_XZg6xSwgfSoTMMVGqmw4tPWlHHNKOZG-0FjMP9wC604L2dgvDQkA8Y4eCz7YogHyqYXVZ/s728/photo_2023-03-07_15-31-50.jpg

ប្រភព ៖ sanook