ប្រទេសជប៉ុន៖ នៅពេលបច្ចុប្បន្នប្រទេសជប៉ុនជាប្រទេសដែលជឿនលឿនខ្លាំងជាងគេបង្អស់ ប៉ុន្តែពួកគេនៅតែមានការជឿលើជំនឿចាស់ៗដែរធ្លាប់មានពិតកាលពីសម័យមុន។ AKA MANTO គឺជាខ្មោចក្នុងបន្ទប់ទឹកដែលគេជឿថាអាចមានពិតនាពេលបច្ចុប្បន្ន វាគឺជាវិញ្ញាណដែលពាក់អាវវែងពណ៍ក្រហម នឹងមានមួកពីលើក្បាល។Chilla's Art] Aka Manto | 赤マント on Steamគេតែងតែជួបវានៅក្នុងបន្ទប់ទឹក មិនថានៅតាមផ្ទះ នៅសាលា ឬតាមបន្ទប់ទឹកសាធារណះជាដើម។
នៅពេលដែលយើងនៅម្នាក់ឯងឬស្ថិតក្នុងបង្គន់យូៗពេក សំឡេងAKA MANTOក៏បន្លឺឡើងនៅក្បែរបន្ទប់ទឹកដោយសួរថាយកក្រដាស់ពណ៌ក្រហមឬពណ៌ខៀវ បើអ្នកលឺគេសួរបែបនេះសូមអ្នកកុំឆ្លើយអោយសោះ តែបើអ្នកច្រឡំឆ្លើយថាយកពណ៌ក្រហមAKA MANTO នឹងសម្លាប់អ្នកដោយកាត់សាកសពជាកង់ៗហើយខោអាវអ្នកនិងប្រលាក់ទៅដោយឈាមពណ៌ក្រហម តែបើអ្នកច្រឡំថាយកពណ៌ខៀវនោះAKA MANTOនឹងលិចមុខមកច្របាច់កអ្នករហូតដល់ស្បែកអ្នកចេញជាពណ៍ខៀវហើយស្លាប់យ៉ាងវេទនាជាទីបំផុត។AKA MANTO Animated Horror Story | Japanese Urban Legend Animation - YouTubeបន្ទាប់ពីនោះAKA MANTOនឹងលងយើងដោយវិធីលួចចាប់ជើងយើងពីក្រោម ទំលាក់សក់ពីលើបន្ទប់ទឹកដើម្បីអោយយើងឃើញហើយស្រែកខ្លាំងៗធ្វើអោយយើងភ័យស្លន់ ពេលខ្លះវាសង្គត់ក្បាលយើងចូលទៅក្នុងចានបង្គន់ធ្វើអោយយើងដាច់ខ្យល់ស្លាប់ភ្លាមៗក៏មានដែរ។ វីធីដែលយើងអាចជួយខ្លួនឯងបានគឺត្រូវនៅអោយស្ងៀមជាទីបំផុត ហើយព្យាយាមរត់អោយលឿនបំផុតតាមអ្វីដែលយើងអាចធ្វើបាន៕No photo description available.