ប្រទេសចិន ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានបង្ហាញថា ចិននៅតែមានទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងជម្លោះរវាងរុស្ស៊ីជាមួយអ៊ុយក្រែន មិនថាបណ្តាប្រទេសលោកខាងលិច រុស្ស៊ី ហើយចិនក៏មានទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៊ុយក្រែនផងដែរ ។ ការអះអាងនេះ គឺជាការឆ្លើយតបទៅកាន់សំណួររបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលនិយាយថា លោករីករាយក្នុងការពិភាក្សាជាមួយចិន ហើយលោកមានផែនការជជែកជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ។China 'helping' Cambodia with naval base upgrade -foreign ministry | Reuters

លោកស្រី Mao Ning ថ្លែងថា គោលជំហររបស់ចិនចំពោះវិបត្តិនៅអ៊ុយក្រែន គឺមានភាពច្បាស់លាស់ណាស់ និងមិនផ្លាស់ប្តូរ ដោយចិនគាំទ្រការចរចាសន្តិភាព និងជំរុញការដោះស្រាយបញ្ហានយោបាយ ។ កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងមក លោក Zelensky និយាយថា លោកមានផែនការជជែកជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ប៉ុន្តែលោកមិនបានបញ្ជាក់ថា នឹងជជែកនៅពេលណាទេ ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា ការដាក់ទណ្ឌកម្មលើបណ្តាក្រុមហ៊ុនរបស់ចិន ករណីបញ្ជូនអាវុធឱ្យរុស្ស៊ីនោះជារឿងខុសច្បាប់ ចំណែកការប្រព្រឹត្តរបស់អាមេរិកមិនស្របច្បាប់អន្តរជាតិទេ ហើយក៏មិនទទួលការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែរ ។ ដូច្នេះ ការប្រព្រឹត្តរបស់អាមេរិកបានបង្កការខូចខាតធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ចិន ហើយចិនមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងរឿងនេះ ។ អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងបែបនេះ ក្រោយពីអាមេរិកដាស់តឿនចិនអំពីផលវិបាកធ្ងន់ធ្ងរ បើចិនបញ្ជូនអាវុធឱ្យកងទ័ពរុស្ស៊ីឈ្លានពានអ៊ុយក្រែន ៕China: países latinoamericanos entienden situación de globo espía

ប្រភព ៖ TNN World