ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងមក គេសង្កេតឃើញថា កសិករដាំដុះផ្កាស្បៃរឿងនៅខេត្តខនកែន ជាពិសេស នៅក្នុងឃុំសិលា បាននាំគ្នាកម្ចាត់ស្មៅចេញពីចម្ការ និងធ្វើការពូនដី ដើម្បីត្រៀមផ្ទៃដីសម្រាប់ដាំដុះ និងប្រមូលផលឱ្យទាន់ពេលបុណ្យចូលឆ្នាំថ្មី និងទាន់រដូវកាលរកសំឡេងឆ្នោតខាងមុខ ខណៈបច្ចុប្បន្ន មានតម្រូវការប្រើប្រាស់ផ្កាស្បៃរឿងជាច្រើន ។

អ្នកស្រី បាងអន ភីមលី អាយុ៥២ឆ្នាំ រស់នៅឃុំសិលា ខេត្តខនកែន ជាកសិករដាំដុះផ្កាស្បៃរឿង បាននិយាយថា នៅឆ្នាំ២០២៣នេះ តម្លៃផ្កាស្បៃរឿងមិនស្ថិតស្ថេរទេ ។ ជាក់ស្តែង កាលពី២សប្តាហ៍កន្លងមក តម្លៃបានធ្លាក់ចុះខ្លាំង ហើយចូលមកដល់សប្តាហ៍នេះ ផ្កាស្បៃរឿងមានតម្លៃខ្ពស់ឡើងវិញ ។ អ្នកស្រីបន្តថា ក្រុមគ្រួសាររបស់គាត់បានដាំផ្កាស្បៃរឿងនៅលើផ្ទៃដី១រ៉ៃ ហើយប្រមូលផលម្តងៗបានប្រមាណ៥ម៉ឺនផ្កា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr_y-RHU3q0TYiNoBFc9RFxfHKbAYcphaahRZjJZMf3pOs1qsaZC-BZ7DzLzdkC5MBJyhv2ORNmh0e7_uh_wY-tsTPBNQMET2zGFhysU179j1O7UJTkWrJFIhZoWIHb8IWFuNTz7jKqEnQj0qHqQLcshYmmI3Qpgxo6yA1imKdwB0Yq6vJuRVnAno5/s784/photo_2023-02-28_15-27-17%20(2).jpgអ្នកស្រី បាងអន និយាយថា ៖ «នៅរដូវត្រជាក់ ខ្ញុំអាចប្រមូលផលបានយូរ គឺប្រមាណ២ខែទើបកាត់ដើមរបស់វាចោល ប៉ុន្តែផ្កាស្បៃរឿងមានតម្លៃមិនខ្ពស់ទេ ព្រោះវាចេញផ្កាច្រើន ប៉ុន្តែបើរដូវភ្លៀងវិញ នឹងអាចប្រមូលផលរយៈពេល១ខែទើបកាត់ដើមវាចោល ហើយតម្លៃផ្កាក៏ខ្ពស់ដែរ ព្រោះវាចេញផ្កាតិច ។ ប៉ុន្តែអតិថិជននៅតែត្រូវការទិញដូចដើម ហើយពេលនេះ ខ្ញុំត្រូវបង្កើនការដាំដុះដើម្បីឱ្យវាចេញផ្កាទាន់ឱកាសបុណ្យចូលឆ្នាំថ្មី រហូតដល់រដូវកាលរកសំឡេងឆ្នោត» ៕

អ្នកស្រីបន្តថា គេបានប្រើប្រាស់ផ្កាស្បៃរឿងគ្រប់រដូវកាលទាំងអស់ ហើយពេលនេះ ក៏ជិតដល់ពេលឃោសនារកសំឡេងឆ្នោតរបស់អ្នកនយោបាយ ដែលវាជាឱកាសរបស់អ្នកដាំផ្កាស្បៃរឿងដែលមានអតិថិជនកុម្ម៉ង់ទិញច្រើន ហើយកសិករអាចទទួលបានចំណូលកើនឡើង ។ ជាមួយគ្នានេះ ក៏មានការទិញច្រើនផងដែរក្នុងអំឡុងពេលបុណ្យចូលឆ្នាំ ពីព្រោះផ្កាស្បៃរឿងនឹងប្រើសម្រាប់ធ្វើពិធីផ្សេងៗផ្នែកសាសនា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUl4Hdk5C6hXdAc1tHFh6jwoYchpeLboWRegEL88ntvmReW_bv8AYUGe6ZxDagC2tXbK9QYr39YD_ZXH5nFbzr9o0OvyhFjksjZoypq7ZlW7tWft8NnIO-q3icQooGVg0EFfAM6WgEWQqgizE3Zrl9WbVbPiiSHUejP0PgevRcFnZc2hUiffahXnGR/s1024/photo_2023-02-28_15-27-17.jpg

ប្រភព ៖ newpapertoday