បារី និងគ្រឿងស្រវឹង ស្ថិតក្នុងចំណោមថ្នាំសណ្តំផ្លូវចិត្ត ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតនៅលើពិភពលោក។ សារធាតុនេះត្រូវបាន សិក្សាថា វានឹងជះឥទ្ធិពលលើខួរក្បាល និងរាងកាយ ហើយរបស់ទាំងពីរនេះ អាចចាត់ទុកបានថា ជាគ្រឿងញៀនលាក់មុខ។
បារី គឺជាគ្រឿងញៀនមួយប្រភេទ ដែលមានផ្ទុកសារធាតុគីមីជាង ៤០០០ប្រភេទ ហើយបារីមានលក្ខណៈញៀនខ្លាំងដោយសារតែសារជាតិ នីកូទីន និងជ័រថា។ បារី ពិតជាធ្វើឱ្យប៉ះពាល់ដល់សុខភាពជាខ្លាំង ចំពោះអ្នកដែលបានជក់វា ហេតុនេះមនុស្សគ្រប់រូបគួរតែចៀសវាងការជក់បារី។
ចំណែកឯគ្រឿងស្រវឹងវិញ ដែលមានដូចជាសុរាជាដើម វាក៏ជាគ្រឿងញៀនមួយប្រភេទដែលធ្វើឱ្យញៀនដោយសារតែវាបានផ្ទុកសារជាតិពុលម៉្យាងដែលត្រូវបានផលិតចេញពីម្សៅមេ។
មិនតែប៉ុណ្ណោះវាក៏ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងការព្យាបាលចិត្តសាស្ត្រ និងធ្វើឱ្យមានការផ្លាស់ប្តូរផ្នែកអារម្មណ៍ដល់អ្នកប្រើប្រាស់ទៀតផង។
សូមរំលឹកផងដែរថា បារី និងគ្រឿងស្រវឹង មិនមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរដូចជាគ្រឿងញៀននោះឡើយ៕
ប្រភព៖ Biomed Central










