កូរ៉េខាងត្បូង: ថ្មីៗនេះ JISOO ដែលជាសមាជិកក្រុមBLACKPINK នាងបានប្រកាសថានាងកំពុងថត MV solo ដែលជាបទ ចម្រៀង ទោលដំបូងគេបង្អស់របស់នាង។ ព័ត៌មាននេះធ្វើអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ នៅថ្ងៃទី21 ផលិតកម្មYG Entertainment បានប្រកាសថា ‍«ពួកយើងនឹងកំពុងថត MV សម្រាប់បទចម្រៀងទោលរបស់ JISOO នៅក្រៅប្រទេស។ ពួកយើងបានខិតខំ និងវិនិយោគប្រាក់អស់ជាច្រើនសម្រាប់ផលិតអាល់ប៊ុមចម្រៀងទោលថ្មី របស់ JISOO ដែលជាសមាជិករបស់ក្រុមBLACKPINK មិនធ្លាប់មានពីមុនមក។5 major looks that turned Blackpink's Jisoo into a style icon ពួកយើងក៏បានពិចារណាពីការថត MV ទោលរបស់ JISOO ដែលមានសិល្បករជាច្រើនចូលរួមផងដែរ ដូចច្នេះកុំភ្លេចរង់ចាំទស្សនាបទចម្រៀងទោលរបស់ JISOOក្នុងពេលឆាប់ៗនេះ»។ ផលិតកម្ម YG បានបញ្ជាក់ទៀតថា JISOO បច្ចុប្បន្នកំពុងតែធ្វើការលើគម្រោងនេះផ្ទាល់តែម្ដង ដើម្បីរក្សាការសន្យារបស់នាងជាមួយអ្នកគាំទ្រថាមិនអោយអ្នកគាំទ្ររបស់នាងខកបំណងឡើយ ទោះបីជានាង មមាញឹកជាមួយនឹង world tour របស់នាងក៏ដោយ។ បើយោងតាម ផលិតកម្មYG បានអោយដឹងថានាងនៅតែខិតខំថត ដើម្បីបន្ថែមបំពេញនៅចំនុចខ្វះខាតផ្សេងៗទៀតក្នុង គម្រោងអាល់ប៊ុមទោលមួយនេះ ជាពិសេសគឹចង់ពង្រឹងអាល់ប៊ុមបទចម្រៀងទោលនេះឱ្យអោយកាន់តែមានភាពទាក់ទាញ ។ Blackpink's Jisoo becomes new Cartier ambassadorលើសពីនេះទៀត ផលិតកម្មYG នឹងធ្វើការផ្លាស់ប្តូរJISOO ឱ្យទៅជាសិល្បករទោលផងដែរ ហើយពួកគេសប្បាយរីករាយជាមួយការថតMV ទាំងមូលនៅបរទេសផងដែរ។
យ៉ាងណាមិញអាល់ប៊ុមទោលមួយនេះ នឹងធ្វើការបង្ហាញខ្លួនជាលើកដំបូងរបស់ JISOO ក្នុងនាមជាសិល្បករទោល ហើយកាន់តែខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ ដោយសង្ឃឹមថានឹងផ្ទុះការចាប់អារម្មណ៍ ក៏ដូចជាការគាំទ្រពីហ្វេនៗជាច្រើនជុំវិញពិភពលោក។ ពេលនោះ JISOO នឹងកាន់តែល្បីល្បាញនៅលើពិភពលោកថែមទៀតផង៕Blackpink's Jisoo and Dior Rocked the Internet During Paris Fashion Week –  WWDBLACKPINK's Jisoo has started filming for her solo music video | allkpop