រដ្ឋធានីកៀវ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ជាខួបគម្រប់១ឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ខណៈការវាយប្រយុទ្ធគ្នា កំពុងតែបន្ដយ៉ាងសាហាវបំផុត ជាពិសេស នៅតំបន់ភាគខាងកើត ហើយជម្លោះនេះ បានធ្វើឲ្យជនស៊ីវិល កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន និង ទាហានរបស់ក្រុងមូស្គូ រាប់ម៉ឺននាក់ បានបាត់បង់ជីវិល ប៉ុន្ដែបើតាមក្រុមអ្នកជំនាញជាច្រើន បានព្យាករ ថា សេណារីយ៉ូ អាចនឹងកើតមានលើង ដោយសារមិនថា ក្រុងមូស្គូ និង ក្រុងកៀវ បង្ហាញការរៀបចំខ្លួន សម្រាប់ចរចាបញ្ចប់សង្គ្រាម ដោយសន្ដិវិធី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២២ ខែកុម្ភៈ ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃអង្គារ បានថ្លែងការពារ ចំពោះសង្គ្រាមឈ្លានពាននេះ ថា គាត់បានបញ្ជាឲ្យមានប្រតិបត្ដិការយោធាពិសេស នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសារតែសមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ស្ថិតក្នុងប្រទេសប៉ូឡូញ កំពុងតែប្រមូលផ្ដុំនូវការគាំទ្រ ជួយដល់ប្រទេសអ៊ុយក្រែន។Ukraine's Zelensky to offer neutrality declaration to Russia for peace  'without delay' | PBS NewsHour

ដោយឡែក លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានសម្ដែងនូវការសោកស្ដាយ ចំពោះការវាយប្រហាររបស់រុស្ស៊ី ទៅលើទីក្រុងខឺរសុន (Kherson) ខណៈ លោក ពូទីន ថ្លែងសុន្ទរកថា វាយកបទៅលើប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីកៀវ ដើម្បីបង្ហាញ អំពីការគាំទ្ររបស់ខ្លួន សម្រាប់ប្រទេសដែលកំពុងតែហែកហួរដោយសារសង្គ្រាមមួយនេះ។

នៅថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ជាខួបគម្រប់១ឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ដែលធ្វើឲ្យបិភពលោក កំពុងតែមានការព្រួយបារម្ភៈ។ ដោយឡែក សន្ដិភាព ហាក់បីដូចជានៅឆ្ងាយ លើសពីការរំពឹងទុក។Nikolay Mitrokhin: It is easier to search for saboteurs in the UOC than  real traitors in their ranks – Raskolam.net

លោក នីកូឡាយ មីត្រូឃីន (Nikolay Mitrokhin) ជាប្រវត្ដិវិទូ នៃសាលាវិទ្យាល័យប៊្រីមែន (Bremen) ប្រទេសអាល្លឺម៉ង់ បានបញ្ជាក់ ថា «សេណារីយ៉ូជាមូលដ្ឋាន មិនថាតែ រុស្ស៊ី ឬ អ៊ុយក្រែន អាចសម្រេចបាននូវគោលដៅរបស់ពួកគេ នៅក្នុងសង្គ្រាម។ ចំណែរុស្ស៊ី នឹងស្ទើរតែមិនអាចគ្រប់គ្រងបាន សូម្បីតែការកាន់កាប់តំបន់ភាគអាគ្នេយ៍ ដូនបាស (Donbas) ទាំងមូល ដោយអនុញ្ញាតឱ្យរុស្ស៊ី បំផ្លាញអ៊ុយក្រែន ដែលជាប្រជាជាតិជិតខាង។ ចំណែកអ៊ុយក្រែន នឹងមិនអាចវិលត្រឡប់ ទៅកាន់ព្រំដែនរបស់ខ្លួន នៅខែមករា ឆ្នាំ២០១៤ មុនពេលក្រុងមូស្គូ បានដាក់បញ្ចូលឧបទ្វីគ្រីមៀ (Crimea) ជាទឹកដីរបស់រុស្ស៊ី ហើយការគាំទ្ររបស់រុស្ស៊ី ចំពោះក្រុមបំបែកខ្លួន នៅក្នុងតំបន់ដូនបាស»។

ប្រវត្ដិវិទូ រូបនេះ បានបន្ថែម ថា «សង្គ្រាមនេះ អាចនឹងអូសបន្លាយ រហូតដល់ចុងឆ្នាំ២០២៣ ឬ នៅក្នុងឆ្នាំ២០២៤ ដោយសារតែភាគីជម្លោះទាំង២ នឹងខ្សោះនូវធនធានរបស់ពួកគេ។ ចំណែកមូលហេតុដ៏ចម្បងនោះ ត្រង់ថា ទាំងអ៊ុយក្រែន និង រុស្ស៊ី មិនមានគ្រឿងសព្វាវុធ គ្រាប់រំសេវ និង កម្លាំងទាហានគ្រប់គ្រាន់ ដើម្បីសម្រេចតាមអ្វីដែលពួកគេចង់បាន»។Stream episode Putin's Leadership and Historical Legacies in Russia — Gulnaz  Sharafutdinova (1.25.18) by CREECA at the University of Wisconsin-Madison  podcast | Listen online for free on SoundCloud

លោក ហ្គូលណាស សារ៉ាហ្វូតឌីណូវ៉ា (Gulnaz Sharafutdinova) សាស្រ្ដាចារ្យ នយោបាយរុស្ស៊ី នៃមហាវិទ្យាល័យ King ក្រុងឡុងដ៍ បានបញ្ជាក់ ថា «គោលជំហររបស់លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី នៅតែមិនផ្លាស់ប្ដូរ ថ្វីបើកម្លាំងទាហានរបស់គាត់បានទទួលបរាជ័យជាបន្ដបន្ទាប់ និង ខកខាតមិនទទួលបានជ័យជម្នះ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម។ ចំណែកការដាក់ទណ្ឌកម្មរបស់បស្ចិមលោក ធ្វើឲ្យរុស្ស៊ី ខ្វះខាតបច្ចេកទេស មិនអាចមានសមត្ថភាព ផលិតសម្ភារយោធាឲ្យបានគ្រប់គ្រាន់៕Wishful thinking in the Ukraine-Russia war - The Boston Globe