តៃវ៉ាន់ ៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានជជែកពិភាក្សាជាមួយសមាជិកសភាតំណាងរាស្ត្រអាមេរិក ដែលបានធ្វើដំណើរមកកាន់ក្រុងតៃប៉ិ ដោយលោកស្រីបញ្ជាក់ថា តៃវ៉ាន់នឹងជំរុញការផ្លាស់ប្តូរផ្នែកកងទ័ពជាមួយអាមេរិក ដើម្បីគ្រប់គ្រងការពង្រីកអំណាចផ្តាច់ការ ។Taiwan President Meets With Students and Faculty | Columbia News

លោកស្រី Tsai Ing-wen បានថ្លែងក្នុងកិច្ចពិភាក្សាជាមួយគណៈប្រតិភូអាមេរិកនៅការិយាល័យប្រធានាធិបតីនៅក្រុងតៃប៉ិថា តៃវ៉ាន់ និងអាមេរិកនៅតែបន្តជំរុញការផ្លាស់ប្តូរកងទ័ព ហើយតៃវ៉ាន់នឹងបង្កើនការសហការជាមួយអាមេរិក និងប្រទេសសម្ព័ន្ធមិត្តប្រជាធិបតេយ្យផ្សេងទៀត ដើម្បីប្រឈមមុខនឹងស្ថានការណ៍ពិភពលោក ទាំងការពង្រីកអំណាចផ្តាច់ការ និងការបម្រែបម្រួលអាកាសធាតុ ។The Presidential Inauguration of Tsai Ing-wen | Warsaw Institute

ទោះយ៉ាងណា មេដឹកនាំតៃវ៉ាន់មិនបានថ្លែងលម្អិតទេថា ការផ្លាស់ប្តូរកងទ័ពនោះពាក់ព័ន្ធនឹងផ្នែកអ្វីខ្លះ ដោយលោកស្រីគ្រាន់តែថ្លែងថា បច្ចុប្បន្ននេះ ដល់ពេលវេលាស្វែងរកឱកាសក្នុងកិច្ចសហការគ្នាបន្ថែមទៀតរវាងតៃវ៉ាន់ និងអាមេរិក ហើយការសហការគ្នានេះនឹងអាចរក្សាតម្លៃប្រជាធិបតេយ្យ និងសេរីភាពបន្ត ។Does Taiwan Have the Right of Self-Defense? | Council on Foreign Relations

ការធ្វើដំណើរមកកាន់តៃវ៉ាន់លើកនេះរបស់សមាជិកសភាអាមេរិក គឺមានរយៈពេល៥ថ្ងៃ បន្ទាប់ពីមានការរាយការណ៍ថា មន្ត្រីក្រសួងការពារជាតិអាមេរិកបានធ្វើដំណើរមកកាន់តៃវ៉ាន់ជាសម្ងាត់ ហើយមិនជាញឹកញាប់ទេ ខណៈមានស្ថានការណ៍តានតឹងខ្លាំងរវាងអាមេរិក និងចិន រឿងការបាញ់ទម្លាក់បាឡុងស៊ើបការណ៍របស់ចិន ៕

ប្រភព ៖ TNNWorld