ភ្នំពេញ៖ ព្រះពុទ្ធបាទខាងស្តាំ ដែលមានទម្ងន់ប្រមាណ៣តោន កំពុងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្នុងគោលបំណងផ្ដល់នូវការស្រាវជ្រាវ សិក្សាស្វែងយល់អំពីព័ត៌មានសំខាន់ៗជាច្រើនដល់សិស្ស និស្សិត ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទូទៅ ឱ្យយល់ដឹងចំពោះការគោរពសាសនា សិល្បៈ ប្រវត្តិសាស្ត្រ ជាមួយនិងព្រឹត្តិការណ៍ ដែលបានកើតមានកាលពីជាង៦០០-៧០០ឆ្នាំមុន នៅក្នុងតំបន់អង្គរផង។

ការដាក់តាំងបង្ហាញព្រះពុទ្ធបាទខាងស្តាំ ដែលជាកេរដំណែលសល់ក្រោយពីសម័យអង្គរនេះ បានធ្វើឡើងរយៈពេលជិត១ឆ្នាំមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០២២ មកដល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaTGF2bfL2YOWqTPw8fNP4waWgX5yKRTYCWbfqUrr4l6v06VQAwFPciFX00iRza1oCREkC-Z2DMDuDzoqntQQSQc16Y4CmF-OKkbCX2n008nc5nk-5OSINWHAvCUwqM7ItTLHM1v-1VlHOiyCIe1owmDyecZ8mMxA-zL-_SP2Mb9Lj4w37xipzyoLF/s960/photo_2023-02-21_21-45-24.jpg

ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរខេត្តសៀមរាប លោក គុន ផល្លី ឱ្យដឹងថា ព្រះពុទ្ធបាទបុរាណធ្វើពីថ្មភក់មួយនេះ បានកសាងឡើងតាំងពីអំឡុងសតវត្សទី១៤-១៦នៃគ្រីស្តសករាជមកម៉្លេះ។ វត្ថុសម្រាប់សក្ការបូជានេះ មានទម្ងន់ប្រមាណជា៣តោន ដែលមានបណ្តោយមានប្រវែង ២,១០ម៉ែត្រ ទទឹង ១,១៥ម៉ែត្រ និងមានកម្ពស់ ៣១សង់ទីម៉ែត្រ។ ព្រះពុទ្ធបាទនេះមានលាបម្រ័ក្សណ៍ព័ណ៌ខ្មៅ ក្រហម និងទឹបទឹកមាសតាំងពីពេលកសាងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijH0WUP2_m0_GV55g6ChitGEn4vXmcn2FQgLT6hsXx2usc6ROzUevJejVScOgHCkxxc39VeLYGH2fIWVeysBSX0jgbsFTHn-YL6YvYire357xIVc8X8faaT-Rkp1nmVWj_CQX04LYq5DPZX2pmdVKL_rnzmtjk9bYPCGzUhQuZ-CEo047QUYWs_LRa/s960/photo_2023-02-21_21-45-35.jpg

តាមការសិក្សាស្រាវជ្រាវបង្ហាញថា តាំងអតីតកាលពុទ្ធបាទនេះត្រូវបានប្រជាជនខ្មែរ ចាត់ទុកជាវត្ថុសក្តារៈគោរពបូជាយ៉ាងសំខាន់ ចំពោះព្រះពុទ្ធសាសនាថេរវាទ និងបានដាក់តម្កល់នៅ ក្នុងរួតព្រះពាន់នាអំឡុងសតវត្សរ៍ទី១៤ រហូតដល់ឆ្នាំ១៩៨៥ លុះក្រោយមក ព្រះពុទ្ធបាទធ្វើពីថ្មភក់ ត្រូវបានក្រុមអភិរក្សយកទៅរក្សាទុក និងជួសជុលនៅអភិរក្សដ្ឋានអង្គរ ហើយក្រោយមកលោកស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានទៅទស្សនានៅអភិរក្សអង្គរឃើញថា ពុទ្ធបាទនេះ បានជួសជុលរួចរាល់ហើយ ទើបលោកជំទាវណែនាំឱ្យ ក្រុមអភិរក្សយកវត្ថុនេះទៅដាក់តាំងបង្ហាញដល់សាធារណជន ដើម្បីបានទស្សនា សិក្សាស្វែងយល់ពីវត្ថុសិល្បៈខ្មែរ ពិសេស ពុទ្ធបដិមាសម័យក្រោយអង្គរ។

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ សារមន្ទីរនេះ បានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច ទំនាក់ទំនងទូរស័ព្ទលេខ៖០៦៣ ៧៦៣ ៥៧៥៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQGKuALXfzVEPjfXY0LPW0I8qc23rEBAUp6IxuX3a4gsqIWqrfbFca1QoKs1pcMTbdZ_40wnSlDSqhV1M-1Q3uO24UfjqX3VIXP0_hcVwUrulTDBpCs6oY4uEGIkNJQcxmRX2NiFVNyTS4OZVesKEmyNolsrj6UOl30ThiqgvMZiny_etA9cZ73v5p/s960/photo_2023-02-21_21-45-22.jpg