ប្រទេសជប៉ុន ៖ ប្រទេសជប៉ុនបានរាប់ចំនួនកោះជាថ្មីលើកដំបូងក្នុងរយៈពេល៣៥ឆ្នាំ និងប្រទះឃើញថា ចំនួនកោះបានកើនឡើងដល់ជាង៧.០០០កោះ ប៉ុន្តែការប្រទះឃើញពេលនេះ នឹងមិនប៉ះពាល់ដល់ទំហំផ្ទៃដីរបស់ជប៉ុនទេ ប៉ុន្តែបើសង្កេតមើលលើផ្នែកបរិស្ថាន និងធនធានវិញឃើញថា ជប៉ុនមានឱកាសអាចអភិវឌ្ឍន៍ពីចំនួនកោះកើនឡើង ។

ការិយាល័យព័ត៌មានភូមិសាស្ត្រជប៉ុន (Geospatial Information Authority) បានរាប់ចំនួនកោះរបស់ជប៉ុនឡើងវិញជាលើកដំបូង ចាប់តាំងពីការរាប់ចំនួនកោះកាលពីឆ្នាំ១៩៨៧ ឃើញថា បានប្រទះឃើញកោះមានចំនួនច្រើនជាងការរាប់លើកមុន គឺកើនជាង៧.០០០កោះ ។Japan discovers almost 7,000 islands it didn't know existed

ការិយាល័យព័ត៌មានភូមិសាស្ត្រជប៉ុនបានពិនិត្យមើលកោះផ្សេងៗនៅជុំវិញប្រទេសជប៉ុន ដែលមានផ្ទៃដីប្រមាណ៣៧ម៉ឺនគីឡូម៉ែត្រក្រឡា ហើយការរាប់ចំនួនកោះលើកចុងក្រោយដែលបានប្រើប្រាស់បច្ចេកវិទ្យាធ្វើផែនទីឌីជីថល និងយកទៅប្រៀបធៀបជាមួយទិន្នន័យចាស់ឃើញថា ជប៉ុនមានកោះរាងជារង្វង់មូលទំហំ១០០ម៉ែត្រឡើងទៅ គឺកើនឡើងចំនួន៧.២៧៣កោះ ។

ការប្រទះឃើញនេះនឹងផ្លាស់ប្តូរទំហំផ្ទៃដីរបស់ជប៉ុន ទាំងផ្ទៃដីគោក និងផ្ទៃសមុទ្រ ។ តាមការពិនិត្យចំនួនកោះកាលពីឆ្នាំ១៩៨០ ជប៉ុនមានកោះរាងជារង្វង់មូលទំហំលើសពី១០០ម៉ែត្រត្រឹមតែ៦.៨៥២កោះប៉ុណ្ណោះ ប៉ុន្តែតាមទិន្នន័យចុងក្រោយឃើញថា មានកោះរហូតដល់១៤.១២៥កោះ គឺច្រើនជាងមុនចំនួន៧.២៧៣កោះ ។Japan discovers 7,000 new unknown islands after fresh survey | Fox Newsតាមទិន្នន័យថ្មីនេះ ធ្វើឱ្យខេត្តខ្លះរបស់ជប៉ុនមានកោះជាច្រើន ដូចជា ខេត្តហុកកៃដូ ស្ថិតនៅភាគខាងជើងប្រទេស ចំនួនកោះបានកើនឡើង១.៤៧៣កោះ ខណៈខេត្តណាហ្គាសាគី ស្ថិតនៅភាគនិរតី ចំនួនកោះកើនឡើង១.៤៧៩កោះ ។ បើសង្កេតទៅលើធនធានធម្មជាតិ និងបរិស្ថាន គឺជាលទ្ធផលល្អ ព្រោះយ៉ាងហោចណាស់ ជប៉ុនមានឱកាសសិក្សា និងអភិវឌ្ឍន៍ធនធានធម្មជាតិទាំងនេះសម្រាប់ថ្ងៃអនាគត ៕Kujukushima (“Ninety-Nine Islands”) | KYUSHU x TOKYO (JAPAN)

ប្រភព ៖ tnn earth