រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងតែបង្ហាញវត្ដមានរបស់គាត់ នៅក្នុងរដ្ឋធានីកៀវ ដើម្បីបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោន គាំទ្រយ៉ាងពេញទំហឹង ជួយដល់អ៊ុយក្រែន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពិភពលោកនោះ ក៏មានក្រុមតំណាងរាស្រ្ដមួយចំនួនរបស់ប្រទេសមហាអំណាចកំពូលមួយនេះ បានបញ្ចេញនូវទស្សនៈរិះគន់យ៉ាងខ្លាំងផងដែរ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ក្រុមសាធារណរដ្ឋស្ដាំនិយមមួយចំនួនរបស់សហរដ្ឋអាមេរិក កំពុងតែរិះគន់ ដល់ដំណើរទស្សនកិច្ចមិនបានប្រកាសជាមុនរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ទៅកាន់ប្រទេសអ៊ុយក្រែន ព្រោះវាអាចនឹងបង្កឱ្យមានវិបត្តិ នៅក្នុងប្រទេស ដោយសារតែពួកគេ ចោទប្រកាន់ ដល់លោកប្រធានាធិបតី ថា មិនអើពើ ខណៈគាត់បានសន្យា ថា ក្រុងវ៉ាស៊ីនតោន នៅតែបន្ដគាំទ្រដល់រដ្ឋាភិបាលក្រុងកៀវ (Kyiv)។Ukraine news: Biden makes surprise visit | CTV News

ការប្រឆាំងទៅនឹងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃចន្ទ បានគូសបញ្ជាក់ អំពីទស្សនៈរបស់ក្រុមតូចមួយ ប៉ុន្តែវាជាសំឡេងរបស់សមាជិកសភាអភិរក្សជ្រុលនិយមមួយក្រុមរបស់សហរដ្ឋអាមេរិក មានការសង័្សយ ចំពោះការគាំទ្ររបស់ក្រុងវ៉ាស៊ីនតោន ដល់ប្រទេសអ៊ុយក្រែន។

លោក អេនឌី អូហ្លេស (Andy Ogles) សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ និង ជាពាណិជ្ជករមួយរូប បានចោទប្រកាន់ ដល់លោកប្រធានាធិបតី ចូ បៃដិន ថា បានផ្តល់អាទិភាព ដល់«ដំណើរទស្សនកិច្ចនយោបាយ» កាលពីថ្ងៃចន្ទ។

សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក រូបនេះ បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ដោយសំដៅទៅលើការធ្លាយសារធាតុគីមីពុល បន្ទាប់ពីរថភ្លើងបានធ្លាក់ពីលើផ្លូវ នៅក្នុងរដ្ឋអូហាយ៉ូ Ohio កាលពីដើមខែនេះ ថា «លោក បៃដិន ជាអាមេរិកាំងចុងក្រោយ បានទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសអ៊ុយក្រែន មុនពេលទៅសួរសុខទុក្ខដល់ប្រជាជន រស់នៅដោយវិបត្តិបរិស្ថាន នៅភូមិប៉ាឡេស្ទីន ភាគខាងកើត រដ្ឋអូហាយ៉ូ (Ohio) ។Biden walks through Kyiv with Ukraine leader Zelenskiy | The Canberra Times  | Canberra, ACT

បើទោះជាយ៉ាងណាក៏ដោយ ដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ទៅកាន់ប្រទេសអ៊ុយក្រែន ក៏ទទួលបានការសរសើរ ពីគណបក្សប្រជាធិបតេយ្យ ដោយចាត់ទុក «ភាពជាអ្នកដឹកនាំ»របស់លោកប្រធានាធិបតី នៅក្នុងការគាំទ្រ ជួយដល់រដ្ឋាភិបាលក្រុងកៀវ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ក្រុមអ្នករិះគន់ជាច្រើន មកពីគណបក្សសាធារណរដ្ឋ បានកត់សម្គាល់ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចាកចេញពីប្រទេស ចំទិវារបស់ប្រធានាធិបតី ជាថ្ងៃឈប់សម្រាករបស់ប្រជាជនអាមេរិកាំង ដើម្បីគោរពដល់វិញ្ញាណក្ខន្ធរបស់លោកប្រធានាធិបតីទី១របស់ប្រទេស គឺលោក ចច វ៉ាស៊ីនតោន (George Washington)។ ទន្ទឹមគ្នានេះ ក្រុមអ្នករិះគន់ទាំងនោះ ក៏បានលើកឡើងផងដែរ អំពីអ្វីដែលពួកគេ ហៅថា «វិបត្តិ» នៅតាមព្រំដែន នាភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ដោយសារតែចំនួនកំណត់ត្រា នៃអ្នកស្វែងរកសិទ្ធិជ្រកកោន បានមកដល់ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ ក្នុងការស្វែងរកកិច្ចការពារ ជួយដល់ពួកគេ។Biden visits Kyiv | Ukrainska Pravda

លោកស្រី ម៉ាចូរី ថៃល័រ ហ្គ្រីន (Marjorie Taylor Greene) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានបញ្ជាក់ នៅក្នុងបណ្ដាញសង្គម ថា «ថ្ងៃនេះ ជាទិវារបស់ប្រធានាធិបតីយើង ប៉ុន្ដែលោក ចូបៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បែរជាជ្រើសរើសនូវការធ្វើដំណើរ ទៅកាន់ប្រទេសអ៊ុយក្រែន ជាជាងសហរដ្ឋអាមេរិក ខណៈបង្ខំប្រជាជនអាមេរិក ឱ្យបង់ប្រាក់ សម្រាប់រដ្ឋាភិបាលអ៊ុយក្រែន និង សង្រ្គាមទៅវិញ»។

ស្របគ្នានេះដែរ លោក ម៉ាត ហ្គេតហ្ស៍ (Matt Gaetz) តំណាងរាស្រ្ដស្ដាំនិយម ក៏បានឆ្លើយតប ថា ប្រជាជនអ៊ុយក្រែន «អាចរក្សា» ប្រធានាធិបតីសហរដ្ឋអាមេរិក បាន។ ប៉ុន្ដែនៅពេលព្រំដែនរបស់ប្រទេសយើង មានវិបត្ដិ លោកប្រធានាធាធិបតី ចូ បៃដិន ត្រូវត្រឡប់មកប្រទេសវិញ។Russia launches another major missile attack across Ukraine | PBS NewsHour

នៅក្នុងដំណើរទៅកាន់រដ្ឋធានីកៀវ ដ៏គួរឲ្យភ្ញាក់ផ្អើល ដល់ពិភពលោក កាលពីថ្ងៃចន្ទ នោះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាស អំពីជំនួយយោធាបន្ថែម មានទំហំទឹកប្រាក់ ៥០០លានដុល្លារ។ នេះជាផ្នែកមួយ នៃជំនួយមានទឹកប្រាក់ រាប់ពាន់លានដុល្លារ ដែលក្រុងវ៉ាស៊ីនតោន បានផ្ដល់ឲ្យក្រុងកៀវ ចាប់តាំងពីការផ្ទុះសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ។

ទោះជាយ៉ាងណាក៏ដោយ សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ ភាគច្រើនបំផុត នៅតែបន្ដគាំទ្រ ដល់គោលជំហររបស់ក្រុងវ៉ាស៊ីនតោន សម្រាប់ប្រទេសអ៊ុយក្រែន ដដែល។ ប៉ុន្ដែសមាជិកព្រឹទ្ធសភាទាំងនោះ ក៏បានស្ដីបន្ទោសដល់លោកប្រធានាធិបតី ចូ បៃដិន មិនបានបង្កើននូវការរារាំងឲ្យបានខ្លាំងក្លា ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។Ukraine-Russia war sees U.S. mull Patriot missile defense battery for Kyiv.  It's not enough.

ទន្ទឹមគ្នានេះដែរ ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ជំនួយយោធារបស់សហរដ្ឋអាមេរិក គឺជាការចាំបាច់បំផុត មិនត្រឹមតែ សម្រាប់ជាផលប្រយោជន៍ ដល់សម្ពន្ធមិត្តអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយការពារច្បាប់ ប្រឆាំងនឹងសង្គ្រាមដែលមិនបានបង្កហេតុ និង ការពារដល់សណ្តាប់ធ្នាប់អន្តរជាតិបន្ថែមទៀតផង។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែង នៅក្នុងរដ្ឋធានីកៀវ ខណៈជួបជាមួយនឹងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ថា «ការឈ្លានពានរបស់រុស្ស៊ី ជាអំពើដ៏ឃោរឃៅ និង អយុត្ដិធម៌បំផុត។ ដូច្នេះ សហរដ្ឋអាមេរិក នៅតែឈរជាមួយនឹងអ៊ុយក្រែន ពិភពលោកនៅតែបន្ដគាំទ្រដល់អ៊ុយក្រែន រហូតដល់បញ្ចប់សង្គ្រាមនេះ»៕