តៃវ៉ាន់ ៖ កាលពីថ្ងៃទី១៨ ខែកុម្ភៈ កន្លងមក មន្ត្រីចិនបានធ្វើដំណើរទៅកាន់តៃវ៉ាន់ជាលើកដំបូង បន្ទាប់ពីខកខាកអស់រយៈពេល៣ឆ្នាំ តាំងពីជំងឺកូវីដ-១៩ ចាប់ផ្តើមឆ្លងរាតត្បាត ។ ការធ្វើដំណើរនេះ ក្នុងគោលបំណងសហការគ្នាផ្នែកវប្បធម៌ ស្របពេលស្ថានការណ៍ប្រទេសទាំងពីរកំពុងតែតានតឹងដោយសារច្រកសមុទ្រតៃវ៉ាន់ ។Amid soaring military tensions, Chinese officials reach Taiwan on first  post-pandemic visit - India Today

រដ្ឋាភិបាលតៃវ៉ាន់បានអនុញ្ញាតឱ្យមន្ត្រីចិនចំនួន៦រូប ដឹកនាំដោយ Liu Xiaodong អនុប្រធានការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន ប្រចាំទីក្រុងសៀងហៃ ដើម្បីចូលរួមក្នុងពិធីបុណ្យបង្ហោះគោមនៅក្រុងតៃប៉ិរបស់តៃវ៉ាន់ តាមការអញ្ជើញរបស់រដ្ឋាភិបាលក្រុងតៃប៉ិ ។

ទោះយ៉ាងណា មានក្រុមអ្នកគាំទ្រឯករាជ្យតៃវ៉ាន់បានរួមគ្នាធ្វើបាតុកម្មនៅផ្នែកខាងក្រៅអាកាសយានដ្ឋាន នៅពេលក្រុមមន្ត្រីចិនបានមកដល់ក្រុងតៃប៉ិ ប៉ុន្តែជាមួយគ្នានេះ ក៏មានក្រុមអ្នកគាំទ្រចិននៅតៃវ៉ាន់បានចេញមកទទួលស្វាគមន៍មន្រ្តីចិនទាំងនេះ ។The Presidential Inauguration of Tsai Ing-wen | Warsaw Institute

ប្រទេសចិនបានបដិសេធមិនពិភាក្សាជាមួយរដ្ឋាភិបាលតៃវ៉ាន់តាំងពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ចូលកាន់តំណែងនៅឆ្នាំ២០១៦ ខណៈលោកស្រីជាអ្នកនយោបាយស្វែងរកឯករាជ្យ និងបំបែកតៃវ៉ាន់ចេញពីចិន ។ ទោះយ៉ាងណា ចិនជាមួយតៃវ៉ាន់នៅតែមានការផ្លាស់ប្តូរគ្នាទៅវិញទៅមក រហូតដល់អ្វីៗត្រូវផ្អាកដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ ។

រដ្ឋាភិបាលតៃវ៉ាន់បានព្យាយាមភ្ជាប់ការទំនាក់ទំនងឡើងវិញជាមួយចិន ដោយការលុបចោលនូវវិធានការត្រួតពិនិត្យកូវីដនៅតាមព្រំដែនកាលពីចុងឆ្នាំ២០២២ កន្លងមក គឺក្នុងគោលបំណងភ្ជាប់សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ ៕ ប្រភព ៖ TNN World