ប្រទេសថៃ ៖ កីឡាករថៃ បួ ខាវ អ្នកប្រដាល់ល្បីល្បាញរបស់ប្រទេសថៃ ដែលមានតួនាទីក្នុងផ្នែកកងទ័ពជាអនុសេនីយ៍ឯក សម្បត្តិ បញ្ឆាមេឃ មានកិត្តិយសត្រូវបានគេអញ្ជើញធ្វើជាគ្រូពិសេសសម្រាប់កីឡា Muay Thai ក្នុងវគ្គបណ្តុះបណ្តាល Cobra Gold 2023 ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ។ វគ្គបណ្តុះបណ្តាល Cobra Gold ជាការហ្វឹកហាត់កងទ័ពរួមគ្នា និងមានលក្ខណៈធំបំផុតនៅភូមិភាគអាស៊ីអាគ្នេយ៍ ដោយកងទ័ពថៃ និងអាមេរិកក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានរួមគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំការហ្វឹកហាត់នៅប្រទេសថៃជារៀងរាល់ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4nCxuJtXAD-9mP9IQJsctS4Bj_RP8IoqgwYu5sQL7QHA0KWDEX1mUxQFOymhQ12V7CiBTQ2zcsPEo1ljcVRhhmnn8h-TR4WdnU7EwbLfwGTGnsqxAhEa-iXWdBGBvu8D9S1EwWgLUhXXRVoO-fDS4Yetw4PkYsf8cQCehy5gvIwR5DVX5Q_YEFvn4/s728/photo_2023-02-20_13-17-55.jpg

អ្នកប្រដាល់ Muay Thai មានវ័យ៤០ឆ្នាំ បួ ខាវ បានបង្ហោះសារមួយថា ៖ «Muay Thai មានភាពអស្ចារ្យ និងមានការទទួលស្គាល់ម្តងទៀត ខណៈកងទ័ពអាមេរិកដែលមានសព្វាវុធទំនើបៗ និងខ្លាំងក្លា ក៏បានទទួលស្គាល់ប្រាជ្ញារបស់បុព្វបុរសថៃ ដូចជា វិទ្យាសាស្ត្រ ដៃទទេ ជើងទទេ គឺកណ្តាប់ដៃ ជើង ជង្គង់ និងកែងដៃ» ។

នៅក្រោមការហ្វឹកហាត់ Cobra Gold នឹងមានការកត់ត្រាពីការហ្វឹកហាត់ Muay Thai ក្នុងផែនការបណ្តុះបណ្តាលលើកនេះផងដែរ ដោយកីឡាករ បួ ខាវ នឹងធ្វើជាគ្រូបង្វឹក និងចូលរួមការបណ្តុះបណ្តាលផ្នែកឆត្រយោងយុទ្ធសាស្ត្រ ។

កីឡាករ បួ ខាវ លើកឡើងថា ៖ «Muay Thai គឺជានិមិត្តរូបរបស់ជនជាតិថៃ ដែលបង្ហាញពីភាពរឹងមាំ និងប្រាជ្ញាដ៏មានតម្លៃ ហើយជាមរតកបន្តពីដូនតាថៃតាំងពីយូរយាណាស់មកហើយ ។ លើសពីនេះ វាជាក្បាច់គុនដ៏ល្អបំផុតរបស់ពិភពលោក និងមានការទទួលស្គាល់ពីបណ្តាប្រទេសនានា» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbeCqeglSzTuhbrIKZW-DLA1Oie0h0FVG2ao5cFxBWWkAb_idGH4qEeaPJRlIz30NMf1K-B40feuDv_vYFvz8MtDLMfBR1R4y2JOoAXa15pn1oBHIYdwmODyTqbCSYTQ1rBLBEHe2gSl6O1VnRqfc6zeex0qD_cO6-D44-4fiFoHKPi9hf2KtC3E0Y/s728/photo_2023-02-20_13-17-56%20(2).jpg

គួរបញ្ជាក់ថា បួ ខាវ គឺជាកីឡាករថៃល្បីល្បាញក្នុងពិភពលោកមួយរូប និងមានអ្នកគាំទ្រប្រដាប់បរទេសជាច្រើនបានស្គាល់ ពីព្រោះ បួ ខាវ ធ្លាប់ធ្វើដំណើរទៅប្រដាល់នៅប្រទេសជាច្រើននៅទ្វីបអឺរ៉ុប និងអាស៊ី ដោយទទួលបានខ្សែក្រវ៉ាត់ជើងឯកជាច្រើន ។ មិនតែប៉ុណ្ណោះ បួ ខាវ បានកសាងកេរ្តិ៍ឈ្មោះដល់ប្រទេសថៃ ខណៈដណ្តើមបានជើងឯក K-1 World MAX ចំនួន២ដងនៅឆ្នាំ២០០៤ និងឆ្នាំ២០០៦ ។

ក្រៅពីនេះ បួ ខាវ បានដឹកនាំផ្សព្វផ្សាយ Muay Thai ទៅកាន់កងទ័ពអាមេរិកផងដែរ ដោយការបង្រៀនពីឥរិយាបទនៃការថ្វាយបង្គំគ្រូ ការបំពាក់អាវុធ រួមទាំងចូលរួមទាក់ទាញកងទ័ពអាមេរិកក្នុងការហ្វឹកហាត់រវាងកងទ័ពអាមេរិក និងថៃ (Hanuman Guardian 22) កាលពីឆ្នាំ២០២២ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgARlI4EZ8W1kVZtNEw_nJS1hNFGgpx_NJi4iTOEYO_oWQ7Na_D2zmyrqceqRYHKARFET5CsV8PZ9km1K5ZcfVtKi14UB0dNCsYWGRYc1n_HMjUAEnKxfgdafIiVlyLdhxZ9l0TSoLd0-vjbms3dlF0-WUqIuUUWKuRDLw1RndXUV9DYxGBO5nkvVk0/s640/photo_2023-02-20_13-17-56.jpg ប្រភព ៖ MGR Infographics