ឃីមឌីមាគឺជាកីឡាករកម្ពុជាដំបូងគេបង្អស់ដែលដណ្ដើមបានមេដាយមាសក្នុងប្រភេទកីឡាប្រដាល់សេរី កាលពីព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០១៧ដែលរៀបចំនៅប្រទេសម៉ាឡេស៊ី។
អំឡុងការប្រកួតនាឆ្នាំនោះ កម្ពុជាបានបញ្ជូនអត្តពលិកចំនួន៥រូបទៅប្រកួតប្រជែងក្នុងក្នុងប្រភេទកីឡាប្រដាល់សេរី វិញ្ញាសាផ្នែកបុរស ក្នុងនោះមាន កីឡាករ ម៉ឺន សុភា មឿន សុខហ៊ុច ឃីម ឌីម៉ា ឡៅ ចិត្រា និងវ៉ាន់វឿន។
ក្នុងចំណោមកីឡាករទាំង៥រូបដែលប្រកួតនៅ៥ប្រភេទទម្ងន់ផ្សេងគ្នា មានតែឃីម ឌីម៉ាម្នាក់គត់ដែលអាចដណ្ដើមបានមេដាយមាសជូនកម្ពុជានាពេលនោះ។ គ្រាននោះ ឃីម ឌីម៉ា បានផ្តួលកីឡាករថៃក្នុងលទ្ធផល ២៩ទល់នឹង២៨៕










