ប្រទេសកូរ៉េខាងត្បូង ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ កូរ៉េខាងត្បូងបានចេញផ្សាយរបាយការណ៍មួយនៅក្នុងសៀវភៅផ្នែកការពារជាតិរបស់ខ្លួន ដោយហៅកូរ៉េខាងជើងថា «សត្រូវ» ជាលើកដំបូងក្នុងរយៈពេល៦ឆ្នាំ ហើយរាយការណ៍ថា កូរ៉េខាងជើងបានផលិតអាវុធនុយក្លេអ៊ែរកាន់តែច្រើនឡើង ។
សៀវភៅផ្នែកការពារជាតិប្រចាំឆ្នាំ២០២២ ដែលកូរ៉េខាងត្បូងបានផ្សព្វផ្សាយនេះ បានលើកឡើងពីរដ្ឋាភិបាល និងកងទ័ពកូរ៉េខាងជើងថា ជាសត្រូវរបស់កូរ៉េខាងត្បូង ។ កូរ៉េខាងត្បូងធ្លាប់បានប្រកាសថា កូរ៉េខាងជើងជាសត្រូវនៅក្នុងសៀវភៅផ្នែកការពារជាតិកាលពីឆ្នាំ២០១៦ ដោយលើកហេតុផលថា កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍន៍អាវុធ និងបង្កហេតុខាងកងទ័ព ។ របាយការណ៍របស់កូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងនៅតែគំរាមកំហែងផ្នែកកងទ័ព ដោយមិនព្រមលុបចោលគម្រោងអាវុធនុយក្លេអ៊ែរ ហើយរដ្ឋាភិបាល និងកងទ័ពកូរ៉េខាងជើងជាភ្នាក់ងារសំខាន់ ហេតុនេះ កូរ៉េខាងត្បូងចាត់ទុកប្រទេសនេះជាសត្រូវ ។:quality(70)/cloudfront-us-east-1.images.arcpublishing.com/archetype/7TZ4GDJS75E7LAVY4THHGT6RVM.jpg)
របាយការណ៍នេះបញ្ជាក់ថា នៅឆ្នាំ២០២២ កូរ៉េខាងជើងបានរំលោភចំនួន១៥ដងលើកិច្ចព្រមព្រៀងកងទ័ពកូរ៉េទាំងពីរនៅឆ្នាំ២០១៧ ហើយកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងមក កូរ៉េខាងជើងបានបញ្ជូនយន្តហោះគ្មានមនុស្សបើក ឬដ្រូន ចូលមកក្នុងទឹកដីកូរ៉េខាងត្បូងផងដែរ ។ លើសពីនេះ កូរ៉េខាងជើងបានសាកល្បងផ្លោងមីស៊ីលឆ្លងទ្វីបជាច្រើនលើក ប៉ុន្តែត្រូវវិភាគបន្ថែមដើម្បីបញ្ជាក់ថា មីស៊ីលរបស់កូរ៉េខាងជើងបានអភិវឌ្ឍន៍បច្ចេកវិទ្យាដើម្បីទៅកាន់បរិយាកាសឬអត់ ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានចេញរបាយការណ៍ក្នុងសៀវភៅផ្នែកការពារជាតិរៀងរាល់២ឆ្នាំម្តង ដើម្បីរាយការណ៍ពីអាវុធនុយក្លេអ៊ែរ មីស៊ីល និងសក្តានុពលរបស់កងទ័ពកូរ៉េខាងជើង ។ កូរ៉េខាងជើងនៅតែជាប្រទេសដៃគូសង្គ្រាមជាមួយកូរ៉េខាងត្បូងតាំងពីសង្គ្រាមកូរ៉េរវាងឆ្នាំ១៩៥០-១៩៥៣ បញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់គ្នា មិនមែនជាសនិ្ធសញ្ញាសន្តិភាពទេ ៕
ប្រភព ៖ TNN World










