សត្វសុនខពូជGolden Retrievers ពីរក្បាល មកពីក្រុមស្វែងរកទីក្រុង និងជួយសង្គ្រោះ (USAR) របស់ប្រទេសថៃ កំពុងដើរតួយ៉ាងសំខាន់ក្នុងបេសកកម្មអន្តរជាតិ ជួយសង្គ្រោះនៅប្រទេសទួរគី និងស៊ីរី ក្នុងគ្រោះមហន្តរាយរញ្ជួយដី។
សុនខញីឈ្មោលរបស់ប្រទេសថៃ Sierra និង Sahara បានក្លាយជាតួឯកក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីបានចាប់ផ្តើមបេសកកម្មរបស់ពួកគេកាលពីថ្ងៃសៅរ៍នៅ Hatay ដែលជាខេត្តភាគខាងត្បូងនៃប្រទេសតួកគីនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេដែលមានព្រំប្រទល់ជាប់ប្រទេសស៊ីរី។
ពួកវាទាំងពីរនេះមកពីមូលនិធិបរិស្ថាន និងសង្គម ដោយសៀរ៉ាអាយុប្រាំពីរឆ្នាំ និងសាហារ៉ាអាយុប្រាំមួយឆ្នាំ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាល ពីអង្គការសង្គ្រោះឆ្កែអន្តរជាតិ។
គួរបញ្ជាក់ផងដែរថាចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត 7.8 រ៉ិចទ័រ និងរញ្ជួយដីដែលបានវាយប្រហារភាគខាងត្បូងប្រទេសតួកគី និងភាគខាងជើងនៃប្រទេសស៊ីរីកាលពីថ្ងៃទី៦ ខែកុម្ភៈ បានកើនឡើងដល់ជាង៤១០០០ នាក់កាលពីថ្ងៃពុធ ដោយរាប់លាននាក់ផ្សេងទៀតបានរងផលប៉ះពាល់នៅក្នុងប្រទេសទាំងពីរ៕



ប្រភព៖ National Thailand










