ប្រទេសចិន ៖ សេដ្ឋកិច្ចចិនបានចាប់ផ្តើមងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីចិនបានបើកប្រទេស និងលុបចោលវិធានការរឹតបន្តឹងជំងឺកូវីដ-១៩ ខណៈឧស្សាហកម្មជាច្រើនបានត្រឡប់មករកសភាពធម្មតាវិញ ដូចមុនពេលជំងឺកូវីដរាតត្បាត ដែលធ្វើឱ្យរដ្ឋាភិបាលកណ្តាល និងតំបន់ត្រៀមប្រើប្រាស់គោលនយោបាយរបស់ខ្លួន ។ អ្នកជំនាញជឿថា វានឹងគាំទ្រកម្លាំងការលូតលាស់សេដ្ឋកិច្ច និងបញ្ចេញសក្តានុពលសេដ្ឋកិច្ចផងដែរ ។China tries to shake off the worst of the pandemic

វិស័យទេសចរណ៍ក្នុងប្រទេស គឺជាផ្នែកមួយនៃឧស្សាហកម្មដែលបានងើបឡើងវិញ ដោយនៅអំឡុងពេលវិស្សមកាលនិទាឃរដូវបានបញ្ចប់ កាលពីថ្ងៃទី២៧ ខែមករា កន្លងមក គេសង្កេតឃើញថា ការធ្វើដំណើរក្នុងប្រទេសចិន ស្មើប្រមាណ៣០៨លានដង កើនឡើង២៣,១% ពីឆ្នាំ២០២២ ។File:Streets of Shanghai at night, China, East Asia-5.jpg - Wikimedia Commons

ចំណែកឧស្សាហកម្មផ្សេងទៀត ដូចជា ការលក់រាយ និងសេវាកម្មម្ហូបអាហារ ក៏បានរីកចម្រើនផងដែរ ដែលប្រាក់ចំណូលទាំងពីរផ្នែកនេះរួមគ្នាកើនឡើង៦,៨% ពីថ្ងៃបុណ្យនិទាឃរដូវឆ្នាំ២០២២ ។ រីឯការលក់សំបុត្រកុនក្នុងថ្ងៃបុណ្យនិទាឃរដូវឆ្នាំ២០២២ គេរាយការណ៍ថា មានចំនួនច្រើនបំផុតស្ថិតនៅលំដាប់ទី២ និងទទួលបានប្រាក់ចំណូលប្រមាណ១.០០០លានដុល្លារអាមេរិក ។ វាឆ្លុះបញ្ចាំងឱ្យឃើញថា នៅឆ្នាំ២០២៣ នេះ សេដ្ឋកិច្ចចិននឹងរីកចម្រើនពេញមួយឆ្នាំ ។

ទោះយ៉ាងណា ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ក្រសួងនឹងចេញគោលនយោបាយថ្មីៗដោយផ្តោតលើវិស័យឧស្សាហកម្មផ្សេងៗ ដូចជា យានយន្ត និងគ្រឿងតុបតែងគេហដ្ឋាន ដើម្បីឱ្យស្របនឹងស្ថានការណ៍បច្ចុប្បន្ន ព្រមទាំងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច ៕Shopping in Shanghai | Insight Guides Blog