ប្រទេសឥណ្ឌា ៖ ប្រទេសឥណ្ឌាបានបង្ហាញពីគម្រោងផ្លូវល្បឿនលឿនមាន៨គន្លង មានប្រវែងសរុប១.៣៨៦គីឡូម៉ែត្រ ដែលតភ្ជាប់ពីក្រុងញូវដែលីទៅកាន់ក្រុងបុមបៃ ។ នៅពេលកសាងរួចរាល់ វានឹងជួយកាត់បន្ថយរយៈពេលធ្វើដំណើររវាងទីក្រុងទាំងពីរនៅសល់ត្រឹមតែ១២ម៉ោងប៉ុណ្ណោះ ខណៈការធ្វើដំណើរពីមុនត្រូវចំណាយពេលរហូតដល់២៤ម៉ោង ។.jpg)
កាលពីថ្ងៃទី១២ ខែកុម្ភៈ កន្លងមក លោកនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា ណារិនដ្រា ម៉ូឌី បានធ្វើជាប្រធានក្នុងពិធីសម្ពោធផ្លូវល្បឿនលឿនដំណាក់កាលដំបូង ដែលមានចម្ងាយ២៤៦គីឡូម៉ែត្រតភ្ជាប់ពីក្រុងញូវដែលីទៅកាន់ក្រុងជ័យប៊ូរ៉ាក់ រដ្ឋរ៉ាហ្សាស្ថាន ជាទីក្រុងទេសចរណ៍ដ៏ពេញនិយម ។.jpg)
គម្រោងនេះ គឺជាផ្នែកមួយនៃការព្យាយាមរបស់ប្រទេសឥណ្ឌាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឱ្យស្មើគ្នាជាមួយគូប្រជែងដូចជា ចិន ។ ឥណ្ឌាជាប្រទេសធំមួយ ហើយមានសេដ្ឋកិច្ចលូតលាស់យ៉ាងឆាប់រហ័ស ប៉ុន្តែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសនេះនៅពីក្រោយចិន ។ ហេតុនេះ ឥណ្ឌាបានជំរុញដំណើរការគម្រោងសំខាន់ៗជាច្រើន ដោយរដ្ឋាភិបាលបានប្រកាសបន្ថែមប្រាក់ដើម្បីគាំទ្រការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ៣៣%ទៀត ដែលជាតួលេខខ្ពស់មិនធ្លាប់មានពីមុនមក ។
ក្រៅពីនេះ គេសង្ឃឹមថា មេដឹកនាំឥណ្ឌានឹងបើកគម្រោងផ្លូវដែកធំៗ ផ្លូវជាតិ និងផ្លូវទឹក យ៉ាងតិច១២គម្រោងបន្ថែមទៀតក្នុងរយៈពេលឆាប់ៗនេះ ៕
ប្រភព ៖ PPTVHD36










