ទេសចរណ៏ ព្រែកកោះប៉ោ ឬក៏គេច្រើនហៅថា ព្រែកកោះប៉ោ កោះកុង មានទីតាំងស្ថិតនៅ ភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងមានចម្ងាយប្រហែល ២០គីឡូម៉ែត្រពីរង្វង់មូល ខេត្តកោះកុង។
ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តទៅកាន់តំបន់ធម្មជាតិ និង ពោរពេញទៅដោយជីវៈចម្រុះកោះប៉ោ បាន ដោយការជួលទូកទេសចរណ៍ឬអូប៊័រជិះដោយត្រូវចំណាយពេលក្នុងការធ្វើដំណើរប្រហែលជា១ម៉ោងកាត់តាមតំបន់ដៃសមុទ្រខ្វែងខ្វាត់ ។ ទោះបីជានៅកោះប៉ោមិនមានប្រជាជនរស់នៅ និង ហាក់មានសភាពស្ងាត់បន្តិចក្តី ក៏ប៉ុន្តែសម្រាប់អ្នកទេសចរ ដែលបានទៅដល់ទីនោះពួកគេបានចាត់ទុកថា កោះប៉ោគឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងគ្មានពីរនៃទឹកដីខេត្តកោះកុង។
ទេសចរណ៏ ព្រែកកោះប៉ោ ស្ថិតនៅក្នុងប្រភេទ៖ ទេសចរណ៍ធម្មជាតិ, ទេសចរណ៍កែច្នៃឬរមណីយដ្ឋានកែច្នៃ, ទឹកជ្រោះឬទឹកធ្លាក់, កោះ។ រីឯចំណុចសំខាន់ៗនៅ ទេសចរណ៏ ព្រែកកោះប៉ោ មានដូចជា៖ ស្ទូចត្រី, ទស្សនាសួនដាំណាំ, ជិះទូកកាយ៉ាក, រៀបចំអាហារដោយខ្លួនឯង, គយគន់ថ្ងៃលិច, ទស្សនាព្រៃកោងកាង, ដើរលេងដោយថ្មើរជើង, ទស្សនាទេសភាពព្រៃភ្នំ៕











