ការរលាយ នៃផ្ទាំងទឹកកកហូរទៅចូលបឹងនានា ដែលនៅក្បែរខាងនឹងបង្កើតជាទឹកជំនន់ភ្លាមៗពីបឹងទាំងនោះ ហើយបង្កការគំរាមកំហែងដល់មនុស្ស ១៥លាននាក់នៅទូទាំងពិភពលោក។
ការសិក្សាចុងក្រោយ របស់ក្រុមអ្នកវិទ្យាសាស្រ្ត សាកលវិទ្យាល័យ Newcastle University បានពិនិត្យមើលឃើញថាអាងទឹក បឹង និងផ្ទាំងទឹកកក ចំនួន ១ ០៨៩ នៅ ទូទាំងពិភពលោក និងចំនួនប្រជាជនដែលរស់ ក្នុងតំបន់ដែលមានចម្ងាយ ៥០គីឡូម៉ែត្រ ពីបឹងក៏ដូចជាកម្រិត នៃការអភិវឌ្ឍន៍នៅក្នុង តំបន់បឹងទាំងនោះ និងសូចនាករសង្គមផ្សេងទៀតដែលជាសញ្ញាសម្គាល់នៃភាពងាយរងគ្រោះពី ទឹកជំនន់បឹង Glacial (GLOF)។
លទ្ធផល បានគូសបញ្ជាក់ថាមនុស្ស ១៥លាននាក់រស់ដែលប្រឈមមុខនឹងGLOF រស់នៅក្នុងចម្ងាយ ៥០គីឡូម៉ែត្រ ពីបឹងផ្ទាំងទឹកកក ហើយអ្នកដែលរស់នៅតំបន់ភ្នំខ្ពស់ នៅអាស៊ី ទាំងខ្ពង់រាបទីបេ និង ខ្ពង់រាប ផ្សេងទៀត ពីកៀហ្ស៊ីស៊ីស្ថាន ទៅចិនមានគ្រោះថ្នាក់ GLOF ខ្ពស់បំផុតដោយមនុស្ស ជាង ៩,៣ លាននាក់ អាចប្រឈមនឹងហានិភ័យ នេះ។
ដោយឡែកឥណ្ឌា និង ប៉ាគីស្ថាន មានអ្នករងផលប៉ះពាល់ប្រហែល៥លាននាក់ដែលស្មើនឹង១/៣ នៃចំនួនមនុស្ស រងហានិភ័យ ដែលការសិក្សារកឃើញ។
គួរបញ្ជាក់ថា នៅពេលធាតុអាកាសកាន់តែក្ដៅ ផ្ទាំងទឹកកករលាយហើយហូរចូលបឹងឬ បង្កើតបានជាបឹង ។ បឹងនោះ អាចផ្ទុះឡើងភ្លាមៗហើយបង្កើតបានជា GLOF ដែលហូរយ៉ាងលឿនទៅចម្ងាយរាប់គីឡូម៉ែត្រ ដោយ ក្នុងករណីខ្លះរហូតដល់១២០គីឡូម៉ែត្រ ។ ការសិក្សាអះអាងថាGLOFsអាចបង្កការបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និង ដីកសិកម្ម យ៉ាងធ្ងន់ធ្ងរហើយអាចនាំឱ្យបាត់បង់អាយុជីវិតយ៉ាងច្រើនទៀតផង៕
ប្រភព៖ Environment Journal










