ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែកុម្ភៈ លោក ណាខន តាកវីរ៉ាផាត អាជ្ញាធរជ័រកៅស៊ូប្រទេសថៃ បានបង្ហាញថា សមាគមផលិតជ័រកៅស៊ូធម្មជាតិបានប្រកាសពីការធ្លាក់ចុះនៃផលិតកម្មជ័រកៅស៊ូទូទាំងពិភពលោក ដោយសារដើមកៅស៊ូមានជំងឺជ្រុះស្លឹកពេញមួយឆ្នាំ អាចធ្វើឱ្យពិភពលោកផលិតជ័រកៅស៊ូបានត្រឹមតែ១៤,៣១លានតោនប៉ុណ្ណោះ ។ ទិន្នផលនេះតិចជាងតម្រូវការប្រើប្រាស់ក្នុងពិភពលោក ដែលបានកើនឡើងប្រមាណ៩% ឬមានតម្រូវការប្រើប្រាស់ជ័រកៅស៊ូប្រមាណ១៥.៥៦៣លានតោន ដែលធ្វើឱ្យតម្លៃជ័រកៅស៊ូកើនឡើងខ្ពស់ ខណៈនៅឆ្នាំ២០២២ តម្លៃជ័រកៅស៊ូស្រស់ស្មើ៥៤.៧៩បាត/១គីឡូក្រាម រីឯជ័រកៅស៊ូបន្ទះស្មើ៥៨.៥១បាត/១គីឡូក្រាម ។Rubber | Tropical Plants, Petroleum, & Natural Gas | Britannica

លោក ណាខន បន្តថា ផលប៉ះពាល់ដោយសារជំងឺជ្រុះស្លឹក ធ្វើឱ្យការផលិតជ័រកៅស៊ូនៅឆ្នាំ២០២៣ ធ្លាក់ចុះយ៉ាងខ្លាំង ដូចជា ប្រទេសហ្វីលីពីន ការផលិតធ្លាក់ចុះ៩០% ធ្វើឱ្យកសិករហ្វីលីពីនងាកទៅដាំទុរេនជំនួសវិញ រីឯឥណ្ឌូណេស៊ី ការផលិតធ្លាក់ចុះ៣-៥សែនតោន ចំណែកប្រទេសថៃ ការផលិតធ្លាក់ចុះប្រមាណ១,៩% នៃការផលិតនៅឆ្នាំ២០២២ ឬធ្លាក់ចុះប្រមាណ២សែនតោន ។ លើសពីនេះ កសិករដាំកៅស៊ូក៏បានប្រឈមនឹងអាកាសធាតុមិនល្អផងដែរ ។ គេឃើញថា ទិន្នផលកៅស៊ូមិនច្បាស់លាស់ ហើយជួបបញ្ហាខ្វះខាតកម្លាំងពលកម្មក្នុងចម្ការកៅស៊ូផងដែរ ។Para rubber tree | Bridgestone

គេរំពឹងថា ការនាំចេញជ័រកៅស៊ូរបស់ថៃនៅឆ្នាំ២០២៣ នឹងធ្លាក់ចុះស្មើត្រឹម៤,៤លានតោនប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០២២ ដែលការនាំចេញជ័រកៅស៊ូ និងផលិតផលពីកៅស៊ូស្មើ៦,៥សែនលានបាត ក្នុងនោះកៅស៊ូបន្ទះស្មើ២,៨សែនលានបាត ហើយនៅសល់ គឺផលិតផលពីកៅស៊ូ ។ គេសង្ឃឹមថា ជ័រកៅស៊ូនឹងឡើងថ្លៃ ដោយសារផលិតកម្មធ្លាក់ចុះ ហើយតម្រូវការខ្ពស់ជាងទិន្នផល ដោយនៅខែមករា ឆ្នាំ២០២៣ ផលិតកម្មកៅស៊ូថៃបានថយចុះ២៦% ដោយសារអាកាសធាតុប្រែប្រួល ដូចជា ភ្លៀងធ្លាក់ច្រើនបណ្តាលឱ្យខូចជ័រកៅស៊ូ ។Rubber industry aims for quality and sound solutions

លោក ណាខន បន្ថែមថា នៅឆ្នាំ២០២៣ គឺជាឱកាសរបស់ជ័រកៅស៊ូក្នុងទីផ្សារពិភពលោក ខណៈសេដ្ឋកិច្ចពិភពលោកមានសញ្ញាកើនឡើង ដោយសារចិនប្រកាសបើកប្រទេស និងលុបចោលវិធានការកូវីដស្មើសូន្យ (Zero-covid) ដែលបង្កលក្ខណៈល្អប្រសើរដល់សេដ្ឋកិច្ច ជំរុញតម្រូវការសម្បកកង់ និងជ័រកៅស៊ូធម្មជាតិ ។ ទោះយ៉ាងណា កៅស៊ូនៅតែមានបញ្ហាប្រឈម ដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនអាចអូសបន្លាយប៉ះពាល់ដល់តម្លៃថាមពល និងអតិផរណានៅអឺរ៉ុប រួមទាំងរបាំងពាណិជ្ជកម្មរបស់ប្រទេសទិញជ័រកៅស៊ូ ៕Rubber – Industry Strategic Science and Technology Plans (ISPs) Platform

ប្រភព ៖ khaosod