គ្រឿងអលង្ការកាឡៃ ភាគច្រើនត្រូវបានគេរចនាយ៉ាងទាក់ទាញជាមួយម៉ូដមិនចេះស៊ាំភ្នែក។ អាស្រ័យបែបនេះហើយ ធ្វើឲ្យនារីជាច្រើននិយមទិញគ្រឿងអលង្ការបែបនេះ ទុកពាក់ពេលទៅណាម្តងៗ។ យ៉ាងណាក៏ដោយ វាមានគុណវិបត្តិមួយឆាប់ខ្មៅ មិនភ្លឺចែងចាំងបានយូរ ប្រសិនបើអ្នកទុកដាក់វាមិនបានត្រឹមត្រូវ។

• ដាក់វាក្នុងប្រអប់ផ្សេងៗគ្នា៖ ចៀសវាងកុំឲ្យត្រូវខ្យល់ ព្រោះវាងាយនឹងហើរពណ៍ មិនចែងចាំង។ ត្រូវចាំថា កុំដាក់គ្រឿងអលង្ការពណ៍ខុសគ្នាក្នុងប្រអប់តែមួយ។ លើសពីនេះ ដើម្បីកាត់បន្ថយស្នាមឆ្កូត អ្នកគួរដាក់ក្រដាសជូតមាត់ ឬក្រណាត់តូចក្រាលក្នុងប្រអប់តែម្តង ជាការល្អ។
• កុំទុកគ្រឿងអលង្ការឲ្យសើម៖ ពេលអ្នកងូតទឹក ហែលទឹក លាងដៃ ឬសកម្មភាពណាដែលពាក់ព័ន្ធនឹងទឹក គប្បីដោះគ្រឿងអលង្ការទុកមួយឡែកសិន ដើម្បីកុំឲ្យវាឆាប់ច្រេះ។
• កុំឲ្យផលិតផលថែស្បែកមានជាតិសំណើមប៉ះនឹងគ្រឿងអលង្ការ៖ ដោយសារតែផលិតផលទាំងនោះ ដូចជាឡេ ទឹកអប់ … វាងាយនឹងបំផ្លាញគ្រឿងអលង្ការបំផុត។រយៈពេល៣ខែដើមឆ្នាំ កម្ពុជានាំចូលត្បូង និងគ្រឿងអលង្ការ សរុបជាង ១ ៣១៧លាន• កុំពាក់គ្រឿងអលង្ការពេលកំពុងហាត់ប្រាណ ៖ ញើសចេញពីការហាត់ប្រាណ នឹងធ្វើឲ្យគ្រឿងអលង្ការរបស់អ្នកក្លាយជាខ្មៅស្រអាប់។
ក្រៅពីនេះ អ្នកក៏គួរលាងសម្អាគ្រឿងអលង្ការរបស់អ្នករាល់បីខែម្តង ឬក៏លាងនៅពេលវាចាប់ផ្តើមឡើងពណ៍ស្រអាប់។ ដូច្នេះ អ្នកអាចលាងវាដោយប្រើមធ្យោបាយដូចជា៖
• ប្រើសំឡីជក់ ឬថ្នាំដុសធ្មេញលាងគ្រឿងអលង្ការ ព្រោះសារធាតុទាំង២នេះនឹងជួយសម្អាតកន្លែងដែលមានស្នាមប្រឡាក់បានយ៉ាងល្អ។
• យកគ្រឿងអលង្ការត្រាំក្នុងទឹកក្រូចឆ្មាលាយជាមួយអំបិលរយៈពេលមួយយប់ បន្ទាប់មកស្រង់វាជូតឲ្យស្ងួត។ ឬអ្នកអាចច្របាច់ទឹកក្រូចឆ្មាយកមកជូតពីលើគ្រឿងអលង្ការក៏បាន។
• ត្រាំក្នុងទឹកខ្មេះពណ៍ស ហើយលាងទឹកចេញដោយប្រើច្រាសទន់ដុសផ្ទៃគ្រឿងអលង្ការ។ ទឹកខ្មេះពណ៍ស មានសមត្ថភាពជួយឲ្យគ្រឿងអលង្ការរបស់អ្នកវិលត្រលប់មកសភាពចែងចាំងដូចថ្មីបាន។
• យកសាប៊ូកក់សក់កូនក្មេងលាយជាមួយទឹកធម្មតាបន្តិច ហើយយកច្រាសទន់ដុសគ្រឿងអលង្ការថ្នមៗ ។
ទាំងអស់នេះ នឹងជួយឲ្យខ្សែក ខ្សែដៃ និងចិញ្ចៀនរបស់អ្នក នៅតែរក្សាបានភាពចែងចាំងជានិរន្ត ប្រៀបដូចរបស់ពិតៗដូច្នោះដែរ។ តោះ ប្រញាប់សម្អាតគ្រឿងអលង្ការរបស់អ្នកឥលូវនេះ តាមវិធីសាស្រ្តខាងលើដែលកញ្ញាបានណែនាំណា៕រយៈពេល៣ខែដើមឆ្នាំ កម្ពុជានាំចូលត្បូង និងគ្រឿងអលង្ការ សរុបជាង ១ ៣១៧លាន