ការអង្គុយធ្វើការក្នុងការិយាល័យពេញមួយថ្ងៃ ដោយមិនសូវធ្វើលំហាត់ប្រាណសោះ នឹងធ្វើឲ្យអ្នកងាយឡើងគីឡូ ពិបាកគ្រប់គ្រងទម្ងន់បំផុត។ ខាងក្រោមនេះ ជាគន្លឹះជួយអ្នកអាចស្រកគីឡូបានតាមបែបមូលដ្ឋានវិទ្យាសាស្រ្ត តាមរយៈការអង្គុយ។
១. អង្គុយត្រង់ខ្នង
ការអង្គុយក្នុងចលនាត្រឹមត្រូវ នឹងជួយអ្នកមិនឲ្យឈឺខ្នង តែមានប្រសិទ្ធភាពម្យ៉ាងទៀត គឺសម្រកគីឡូ។ ដោយសារនៅពេលអ្នកអង្គុយត្រង់ សាច់ដុំខាងលើនៃរាងកាយ ស្មា និងខ្នងទាំងអស់ធ្វើការ ។ លើសពីនេះ វាដុតកាឡូរីនិងបង្កើនកម្លាំងស្នូល ព្រោះអ្នកត្រូវដាក់សម្ពាធដើម្បីរក្សាខ្នងឲ្យត្រង់។
២. កាត់បន្ថយសីតុណ្ហភាពក្នុងបន្ទប់ធ្វើការ
តាមការសិក្សាបង្ហាញថា មនុស្សដែលធ្វើការក្នុងបន្ទប់មានសីតុណ្ហភាពត្រជាក់ ងាយនឹងជួបបញ្ហាធាត់ខ្លាំងជាងមនុស្សដែលធ្វើការក្នុងបន្ទប់មានសីតុណ្ហភាពក្តៅល្មម។ ព្រោះវាជួយរក្សាមេតាបូលីសឹមក្នុងកម្រិតខ្ពស់ ដុតខ្លាញ់ដែលនៅក្នុងពោះរបស់អ្នកបាន ។
៣. ផឹកទឹកឲ្យបានច្រើន
ក្រៅពីញ៉ាំអាហារសុខភាពនិងគ្រប់គ្រងរបបអាហារបានត្រឹមត្រូវ អ្នកក៏គួរផឹកទឹកឲ្យបានគ្រប់គ្រាន់ផងដែរ ដើម្បីសម្រកគីឡូរបស់អ្នកឲ្យមានប្រសិទ្ធភាព។ ទឹកមិនត្រឹមតែជួយបំពេញសារធាតុបានគ្រប់គ្រាន់ដល់រាងកាយទេ តែក៏ជួយដល់ប្រព័ន្ធរំលាយអាហារទៀតផង។ ដូច្នេះ អ្នកគួរផឹកទឹកក្នុងមួយថ្ងៃ ពី ០,៥ -១ លីត្រ ដើម្បីបង្កើនថាមពល ព្រមទាំងជួយដុតកាឡូរីបានលឿនផងដែរ។
៤. សើចឲ្យបានច្រើន
តាមការសិក្សាពី NCBI ក្នុងឆ្នាំ ២០០៧ រកឃើញថា ការសើចសប្បាយរីករាយនឹងជួយបេះដូង រួមទាំងបង្កើនថាមពលពី ១០ -២០ % រួមទាំងដុតកាឡូរីបានច្រើនដល់ទៅ ២០ -៤០ ថែមទៀតផង។ ប្រសិនបើអ្នកមិនអាចបង្ខំខ្លួនឯងឲ្យសើចរៀងរាល់ម៉ោងបាន អ្នកក៏អាចបន្ថែមរសជាតិដល់ជីវិតជារៀងរាល់ថ្ងៃ ដូចជា មើលរឿងកំប្លែង ឆាតលេងជាមួយមិត្តភក្កិ អានសៀវភៅកំប្លែង ធ្វើរឿងសប្បាយៗ ឬលំហែកម្សាន្តជាដើមក៏បាន។ ភាពសប្បាយរីករាយនឹងជួយអ្នកកាត់បន្ថយស្រ្តេស និងធ្វើឲ្យសុខភាពល្អរយៈពេលយូរ៕









