អ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសថៃ បានបញ្ចេញកំហឹង ជាខ្លាំងទៅកាន់វេបសាយសៀវភៅណែនាំអាហារ TasteAtlas ដោយបានដាក់ម្ហូបរបស់ពួកទៅកាន់បញ្ជីម្ហូបគ្មានជាតិបំផុតក្នុងពិភពលោក។
សម្លកេងសោម (Kaeng som) ឬស៊ុបការីជូរ ជាមុខម្ហូបពេញនិយមមួយនៅប្រទេសថៃ ដែលមានដើមកំណើតតាំងពីសម័យនគរអយុធ្យា ហើយបានទទួលការពេញនិយមក្នុងប្រទេសថៃរាប់រយឆ្នាំមកហើយ។ ស៊ុបការីជូរ ផ្សំឡើងពីបង្គា និងទឹកខ្ទឹម រសជាតិជូរអែម ដែលជាទូទៅប្រជាជនថៃតែងតែទទួលទានជាប្រចាំ។
ទន្ទឹមគ្នានេះដែរប្រជាជនថៃ បានលើកឡើងស្រដៀងគ្នាថា៖ “ខ្ញុំមិនយល់សោះម្ហូបរបស់យើង ប្រើប្រាស់គ្រឿងផ្សំដូចទៅនឹងគីមឈីម Jjigae របស់កូរ៉េខាងត្បូងដែរ ហេតុអ្វីគេបានពិន្ទុ 4.5 ហើយម្ហូបយើងបានតែ2.3 លើ5ពិន្ទុ?”។
តែយ៉ាងណាមិញ ការវាយតម្លៃបានចេញរួចមកហើយ ហេតុដូចនេះមុខម្ហូបសម្លកេងសោម (Kaeng som) ឬស៊ុបការីជូ នឹងត្រូវបានមើលរំលងពីសំណាកជនបរទេសដែលទៅកម្សាន្តនៅប្រទេសថៃ។
សូមជម្រាបផងដែរថា TasteAtlas គឺជាវេបសាយវាយតម្លៃមុខម្ហូបដ៏ធំជាងគេមួយនៅក្នុងពិភពលោក ដែលត្រូវបានគេទទួលស្គាល់១០០ប្រទេសជាងលើសកលលោក៕
ប្រភព៖ Nation Thailand










