ដើមឆ្នាំ២០២៣ភ្លាម Samsung បានបញ្ចេញកំពូលទូរសព្ទរបស់ខ្លួនគឺ Samsung Galaxy S23 Ultras ដែលបានភ្ជាប់មកជាមួយកាំមេរ៉ាទំហំធំដល់ទៅ 200MP។
អមជាមួយនឹងកាំមេរ៉ា 200MP Samsung ក៏បានដាក់បញ្ចូលមុខងារថ្មី មានឈ្មោះថា Astrophotography ដែលអាចឱ្យយើងថតឃើញផ្កាយបានយ៉ាងច្បាស់ផងដែរ។
នៅក្នុងដំណើរការថតផ្កាយនេះ វាទាមទារឱ្យយើងទៅកន្លែង ដែលមានផ្ទៃមេឃស្រឡះ ក្រោយមកពេលដែលយើងចុចថត វានឹងធ្វើការគណនាចន្លោះពី៤-១០នាទី ដើម្បីចេញរូបរាងផ្កាយ។
នេះគឺជាមុខងារថ្មីមួយ ដែលមិនមានស្មាមហ្វូននាពេលបច្ចុប្បន្នណាមួយ អាចធ្វើបែបនេះបាននោះទេ៕










