សហរដ្ឋអាមេរិក ៖ ក្រសួងការពារជាតិរបស់អាមេរិកបង្ហើបថា បានប្រទះឃើញបាឡុងចារកម្មមួយហោះឆ្លងកាត់តំបន់សន្តិសុខកំពូលរបស់អាមេរិកកាលពីពេលថ្មីៗនេះ ។ គេរាយការណ៍ថា វាជាបាឡុងដែលប្រទេសចិនបញ្ជូនមក ដើម្បីប្រមូលព័ត៌មានពីកងទ័ពអាមេរិក ប៉ុន្តែកងទ័ពអាមេរិកសម្រេចចិត្តថា មិនបាញ់បាឡុងនេះទេ ដោយសារបារម្ភពីសុវត្ថិភាពរបស់ពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ ។US alleges Chinese spy balloon flew over sensitive military site | Military  News | Al Jazeera

លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ចង្អុលបង្ហាញថា អាមេរិកមានទំនុកចិត្តខ្ពស់ថា បាឡុងសង្ស័យខាងលើនេះ គឺជារបស់មន្ត្រីចិនដែលបញ្ជូនមកកាន់ទីកន្លែងសំខាន់ៗរបស់អាមេរិក ហើយក្នុងចំណោមទីកន្លែងសំខាន់ទាំងនេះ គឺមូលដ្ឋានទ័ពអាកាស Malmstrom នៅរដ្ឋម៉ុនតាណា ដែលជាទីតាំងប្រមូលផ្តុំមីស៊ីលរបស់កងទ័ពអាមេរិក ។Pentagon: Chinese Spy Balloon Spotted over Western US | Military.com

អ្នកនាំពាក្យក្រសួងការពារជាតិរាយការណ៍ថា បាឡុងនេះអណ្តែតខ្ពស់ជាងផ្លូវហោះហើររបស់យន្តហោះនានាទៅទៀត ប៉ុន្តែវាមិនបង្កការគំរាមកំហែងណាមួយដល់កងទ័ព ឬពលរដ្ឋរស់នៅក្បែរនោះទេ ។ ជាដំបូង មន្ត្រីអាមេរិកបានព្យាយាមទំនាក់ទំនងសហការជាមួយមន្ត្រីចិនតាមប្រព័ន្ធផ្សេងៗ ដើម្បីជជែកគ្នាឱ្យច្បាស់លាស់និងលម្អិត ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខអាមេរិក ។

ការបង្ហោះបាឡុងរបស់ចិននេះ កើតឡើងមុនពេលរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Anthony Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសចិនជាផ្លូវការនាពេលឆាប់ៗនេះ ។ គេមិនច្បាស់ថា រឿងដែលកើតឡើងនេះនឹងធ្វើឱ្យប៉ះពាល់ដល់គម្រោងធ្វើដំណើរទៅកាន់ប្រទេសចិនឬយ៉ាងណាទេ ហើយអាចរង់ចាំតាមដានជំហររបស់ក្រសួងការបរទេសអាមេរិក ៕US Says Considered Shooting Down China Spy Balloon As Biden Sought Options ប្រភព ៖ The Standard