ប្រទេសអ៊ុយក្រែន ៖ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានពិចារណាផ្តល់ប្រាក់ជំនួយចំនួន១ម៉ឺន៦ពាន់លានដុល្លារអាមេរិកគាំទ្រហិរញ្ញវត្ថុរបស់អ៊ុយក្រែនទាំងផ្នែកឯកជន និងរដ្ឋ ។ គម្រោងជំនួយនេះមានរយៈពេល៣-៤ឆ្នាំ ស្មើទឹកប្រាក់១ម៉ឺន៤ពាន់ ដល់១ម៉ឺន៦ពាន់លានដុល្លារអាមេរិក ។ ប្រាក់នេះនឹងបែងចែកទៅឱ្យអ៊ុយក្រែនក្នុងឆ្នាំដំបូងពី៥ពាន់លានដុល្លារអាមេរិក ដល់៧ពាន់លានដុល្លារអាមេរិក ហើយគម្រោងជួយសង្គ្រោះអ៊ុយក្រែននេះនឹងអនុម័តនៅចុងខែមីនា ។

ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនមិនបានបញ្ចេញយោបល់ពីការផ្តល់ជំនួយទេ ប៉ុន្តែក្រសួងហិរញ្ញវត្ថុសង្ឃឹមថា នឹងទទួលបានគម្រោងនេះពី IMF ។ កាលពីខែធ្នូ ឆ្នាំ២០២២ IMF វាយតម្លៃថា ប្រទេសអ៊ុយក្រែនចាំបាច់ត្រូវពឹងផ្អែកលើប្រាក់ជំនួយពីក្រៅប្រទេស មិនក្រោម៣៩.៥០០លានដុល្លារអាមេរិកដើម្បីជួយសេដ្ឋកិច្ច ។The IMF: The World's Controversial Financial Firefighter | Council on  Foreign Relations

ទោះយ៉ាងណា អ៊ុយក្រែននឹងត្រូវការប្រាក់ជំនួយបន្ថែមទៀតចំនួន៨ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាតដោយសារការវាយលុករបស់រុស្ស៊ី ។

ចំណែកសហភាពអឺរ៉ុប (EU) ក៏បានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុដល់អ៊ុយក្រែនចំនួន១៩.៥០០លានដុល្លាររអាមេរិកក្នុងឆ្នាំនេះផងដែរ ខណៈសហរដ្ឋអាមេរិករំពឹងថា នឹងផ្តល់ប្រាក់ចំនួន១ម៉ឺនលានដុល្លារអាមេរិក ។

ស្ថិតក្រោមគម្រោង IMF រដ្ឋាភិបាលអ៊ុយក្រែនត្រូវចាត់វិធានការបង្កើនចំណូលពន្ធ និងកាត់បន្ថយការចំណាយប្រាក់របស់ធនាគារកណ្តាលក្នុងសង្គ្រាម ។ នៅពេលសង្គ្រាមស្ងប់ អ៊ុយក្រែនចាំបាច់ត្រូវទទួលបានការគាំទ្រហិរញ្ញវត្ថុដើម្បីបង្រួបបង្រួមជាតិឡើងវិញ ។ ធនាគារកណ្តាលអ៊ុយក្រែនសង្ឃឹមថា សេដ្ឋកិច្ចអាចងើបឡើងវិញយឺតស្មើ០,៣% បន្ទាប់ពីឆ្នាំ២០២២ ធ្លាក់ចុះ៣០,៣% ៕

ប្រភព ៖ TNN World