សៀមរាប ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣៖ មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គការក្រៅរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញ មានទីតាំងនៅក្នុងខេត្តសៀមរាប។ ចាប់តាំងពីឆ្នាំ១៩៩៩មក មន្ទីរពេទ្យកុមារអង្គរបានផ្តល់ការពិនិត្យ ព្យាបាល ថែទាំប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណា និងឥតគិតកម្រៃ ដល់កុមារប្រមាណជាង ២,៥លានករណី។

ចាប់តាំងពីឆ្នាំ២០០១មក ក្រុមការងារសុខភាពសហគមន៍របស់មន្ទីរពេទ្យកុមារអង្គរ បានធ្វើការនៅក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់សុខភាពសហគមន៍ និងកាត់បន្ថយអត្រាឈឺធ្ងន់ និងស្លាប់។ នៅក្នុងឆ្នាំ២០២២កន្លងទៅ មន្ទីរពេទ្យកុមារអង្គរបានធ្វើការនៅក្នុងស្រុកប្រតិបត្តក្រឡាញ់ ខេត្តសៀមរាប។ មណ្ឌលសុខភាពនៅក្នុងស្រុកក្រឡាញ់ មានកម្រិតនៅឡើយ និងមានមន្ទីរពេទ្យបង្អែកតែមួយប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHxMlApbuOUMIfjkoI2EuaFDyAYzo9Ar0AWk1jK3SQsZw_-8HOFp_IJXwmrZuqLT9bbBfnuQItplq77m94zLS1EiQQ2bys2vwXYImuXvEfy3vPIbddvyolo2LXwXBu_iVrv86REvS45T7mXSNJW-CR8zPZ0g5Xs2lV6Nb1ofPJdn0wH-nemrmOvZlc/s5184/IMG_2472.jpg កត្តានេះមានន័យថា កុមារដែលមានជំងឺភាគច្រើនត្រូវធ្វើដំណើរមកកាន់ក្រុងសៀមរាប ដែលមានចំងាយប្រមាណ ៥០គីឡូម៉ែត្រ ដើម្បីស្វែងរកសេវាពិនិត្យព្យាបាលឯកទេស។ ការស្ទាបស្ទង់មតិលើស្ថានភាពគ្រួសារបង្ហាញចំនួនពិន្ទុត្រឹមតែ ១៩.៩%។ ទិន្នន័យខាងលើនេះបង្ហាញពីតម្រូវការបន្ថែម លើចំណេះដឹងសុខភាព អនាម័យថ្នាក់មូលដ្ឋាន និងជាពិសេស គឺទម្លាប់ការថែទាំសុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdHYLbeJeCaH-JaMlXutQRg-s5tCTGLFaAk3AagKC5ZnYVqyrOYzdrUhjHpuprKdtn1xoxUEZIj89pNLGosnHq6PG5VyjwSqRRnDdc4haoX5bdmZuFDK-w43O-3R05zmBG7wnbcj2DN1LPSyP3CTWCl9DCyUbq6Hhr-yHaG4ZOLABS2jfBcNUyz548/s6000/IMG_2772.jpg

ក្នុងកំឡុងឆ្នាំ២០២២ មន្ទីរពេទ្យកុមារអង្គរបានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនជូនដល់ ក្រុមទ្រទ្រង់សុខភាពភូមិ នៅក្នុងស្រុកក្រឡាញ់ ដើម្បីឆ្លើយតបទៅនឹងលទ្ធផលនៃការស្ទាបស្ទង់មតិ។ ក្រុមទ្រទ្រង់សុខភាពភូមិបានប្រើប្រាស់ចំណេះដឹងដែលទទួលបាន បន្តផ្តល់ការអប់រំសុខភាពដល់ប្រជាជននៅក្នុងភូមិ។ វគ្គបំប៉នសុខភាពមូលដ្ឋាន ត្រូវបានធ្វើឡើងដល់ក្រុមទ្រទ្រង់សុខភាពភូមិចំនួន ១៧៨៩នាក់ និងបានចែកចាយចំណេះដឹងបន្តទៅកាន់អ្នកភូមិប្រមាណ ៣៦ ៤៤៩នាក់ បន្ថែមទៀត។ ក្រុមទ្រទ្រង់សុខភាពដែលបានទទួលវគ្គបណ្តុះបណ្តាលរួចរាល់ហើយ ពិភាក្សាអំពីបញ្ហាប្រឈមធំៗចំនួនពីរគឺ កុមារមានជំងឺកង្វះអាហារូបត្ថម្ភ និងការស្វែងយល់អំពីសារៈប្រយោជន៍នៃការបំបៅដោះកូនដោយទឹកដោះម្តាយ។ ជាមួយគ្នានេះដែរ ក្រុមទ្រទ្រង់សុខភាពភូមិបានពិនិត្យ កម្រិតអាហារូបត្ថម្ភលើកុមារចំនួន ២៨០០នាក់ និងបានរកឃើញកុមារដែលមានកង្វះអាហារូបត្ថម្ភចំនួន ១៦០នាក់។ ក្រោយការរកឃើញកុមារមានជំងឺកង្វះអាហារូបត្ថម្ភ ក្រុមការងារសុខភាពសហគមន៍បានផ្តល់ការព្យាបាល លើកុមារទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzEfj3D5PXU7EtdTPlgH99RcDlb-ZBXfILFcHaMDK1E9MNHO-x3KUQocrCvS_WJ3O4FFJowXIeML6wzgkQiAv13b7VYQAC8ykIPBUpwhHOTy2NuKsxFuN6hruqW9NEXCHa0aBwJtYJrNhJDtM_uCBfX6LKV3cOPI2B4c1nWa7T_VSWudmVpAlogG6F/s5184/IMG_4563.jpg

គម្រោងខាងលើនេះ ត្រូវបានចំណាយថវិកាប្រមាណ ១១០ ០០០ដុល្លារអាមេរិក។ ជាលទ្ធផល ក្រុមការងារសុខភាពសហគមន៍បានជួយទៅដល់កុមារប្រមាណ ៦០ ០០០ករណី។ មន្ទីរពេទ្យកុមារអង្គរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់ក្រុមហ៊ុន សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដែលបានឧបត្ថម្ភគម្រោងនេះ ក្នុងនោះរួមមានក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាសប្បុរសជនដ៏ធំមួយរបស់គម្រោងសុខភាពសហគមន៍ ក្រុមការងារសុខភាពសហគមន៍ និងអ្នកចូលរួមផ្សេងៗទៀតនៅក្នុងគម្រោងសុខភាពសហគមន៍។ ការចូលរួមរបស់លោកអ្នក គឺជាចំណែកដ៏មានសារៈសំខាន់មួយ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការគាំពារសុខភាពកុមារកម្ពុជា។ មន្ទីរពេទ្យ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នឹងបន្តកិច្ចការងារ ជួយសង្គ្រោះអាយុជីវិតកុមារនៅក្នុងសហគមន៍ នាឆ្នាំ២០២៣ ជាបន្តទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUWCpPoVPeZF3Dfk-2WfCRPUaYi3RxD4uB5sM-2KTSTVBanu0yQCZnB_H_mLOa71seIC5XPPp4vqugn2lHD94weyhPIBmoN6WKfGlNprizftC1yaeqhGxGfGgxt07EoWpo0wAT-na49J9iiZZNTkNWGEHV4rjHihqibsVF4QkzcbFmRybBGEmad3Eq/s5472/IMG_5324.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsn7U-E9IlM23tmsNqOd2_sPTOnQ8BS2KimhXO9WgsfLAroBNn2cv4RNE0YokcRS2_gpMVXbdukO4Ks0-1vczJ8BuSvPTjlfo_gVf4FeDg2iRugD3ye7bg7JSGXb9Ugo9ib-behlY2xEskm3jfmVtWLVCkW-a_5pFeDVGEORqTpVpxwQkXzuzLa895/s5472/IMG_5328.jpg