ប្រទេសថៃ ៖ ការស្នើសុំ និងការអំពាវនាវពីការទុកម៉ូដសក់របស់សិស្ស-និស្សិតថៃហាក់មានប្រសិទ្ធភាព និងយល់ព្រមពីក្រសួងអប់រំ ក្រោយពីពួកគេស៊ូទ្រាំជាមួយសាលារៀន ដែលមានវិន័យយ៉ាងតឹងតែងទៅលើម៉ូតសក់របស់ពួកគេ ។ គ្រូដែលគ្រប់គ្រងវិន័យសិស្ស និងគ្រូបន្ទុកថ្នាក់មួយចំនួនបានប្រើប្រាស់អំណាចរបស់ខ្លួនចាត់ការជាមួយសិស្សដោយផ្ទាល់ ដូចជា កាត់សក់សិស្ស ហើយគ្រូទាំងនេះធ្វើអំពើមិនគប្បីទៅលើសិស្ស ដោយគ្រាន់តែម៉ូដសក់គ្មានរបៀប ។ លើសពីនេះ គ្រូខ្លះជេរប្រមាថធ្វើឱ្យសិស្សខ្មាស់មិត្តភក្តិ ឬស្តីបន្ទោសនៅមុខដងទង់ជាតិ ដោយប្រើអំណាចតាមតែចិត្តចង់ រហូតដល់ក្លាយជាការគំរាម រំលោភសិទ្ធិ និងសេរីភាពបុគ្គល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL7LkSK1o4zvozWlqdOUUGw3Y__kZhMgfqm0JUSa6n_OY67vCeAKaPkZde28OgYCKX75jqi6VNhLuAZREDecWEuSHY6Q5S8ysH_rDk5_5dMh3enwI93ge0mTgEXXeln7VOCOtcPgv11DXvcorAyd_4kZOQWD70qJqJc87CEGSWdXRItSYR2ob7j2BN/s1280/photo_2023-01-26_09-59-37.jpg

លោកស្រី ទ្រីនុត ថៀនថង (Treenut Thienthong ) រដ្ឋមន្ត្រីក្រសួងអប់រំថៃឱ្យដឹងថា លោកស្រីបានចុះហត្ថលេខាផ្តល់សិទ្ធទៅគ្រឹះស្ថានសិក្សាជាអ្នកកំណត់ម៉ូដសក់សិស្សតាំងពីឆ្នាំ២០២០ មកម៉្លេះ ។ ការទុកម៉ូដសក់ មិនថាសក់ខ្លី ឬសក់វែង ក្រសួងអប់រំបើកឱកាសឱ្យសាលារៀននីមួយៗមានសិទ្ធិចេញច្បាប់កំណត់ម៉ូដសក់សិស្សរបស់ខ្លួនផ្អែកតាមភាពសមរម្យ និងមតិយោបល់របស់អ្នកពាក់ព័ន្ធ ដូចជា សិស្ស ក្រុមប្រឹក្សានិស្សិត មាតាបិតា អាណាព្យាបាលសិស្ស សហគមន៍មូលដ្ឋាន បុគ្គល ឬក្រុមមនុស្សផ្សេងទៀតដែលសាលារៀនអញ្ជើញមកចូលរួមសម្រេចចិត្ត ។

បន្ទាប់ពីសាលារៀនកំណត់ច្បាប់ការទុកម៉ូដសក់ហើយ សាលារៀននីមួយៗត្រូវជូនដំណឹងពីរបៀបវិន័យម៉ូដសក់នេះឱ្យសាធារណជនទូទៅបានជ្រាប ឬបិទប្រកាសនៅបរិវេណសាលា ។ សាលារៀនត្រូវផ្តល់ដំណឹងដល់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងបុគ្គលិកក្នុងសាលារៀនទាំងអស់ ដើម្បីឱ្យសិស្សប្រតិបត្តិតាមបានត្រឹមត្រូវ មានរបៀបរៀបរយ និងច្បាស់លាស់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEive9wUsy838bK8L3NgfszyAz72ZYSwvQ6f9uLiDRYVMEyV2N_P-bhYpLGLY00GvIlzzm9Fb5skC7UjZWxfCJlhof55xTjFPrm1a6vTZJYV7kTeOjKvjAZWJ9_VAosm-elAzbcCyRESftuH6qcGl3Kwpal16S5DMsCYcmNglxYPFEUEntwwSUDkRA8y/s1000/photo_2023-01-26_09-59-36.jpg

ក្រសួងអប់រំបញ្ជាក់ថា បន្ទាប់ពីក្រសួងបានប្រកាសលុបចោលហើយ ការទុកម៉ូដសក់របស់សិស្សទាំងអស់ គឺស្ថិតនៅលើការសម្រេចចិត្តរបស់សាលារៀននីមួយៗ ។ ជាការពិត ម៉ូដសក់សិស្ស គឺតម្រូវទៅតាមការកំណត់របស់សាលារៀន ប៉ុន្តែបច្ចុប្បន្ននេះ គ្រូបង្រៀន និងនាយកសាលាមួយចំនួនមានអាកប្បកិរិយាចង់ប្រើអំណាចជាមួយសិស្សតែម្តង ៕ ប្រភព ៖ Khaosod