អាជ្ញាធរនៅក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើងបានបញ្ជាឱ្យបិទប្រទេសរយៈពេលប្រាំថ្ងៃ ដោយសារតែការកើនឡើងនៃករណីនៃជំងឺផ្លូវដង្ហើម បានកំពុងវាយលក់ខ្លាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបានចេញផ្សាយថា “អ្នករស់នៅក្នុង រាជធានី ព្យុងយ៉ាង តម្រូវឱ្យស្នាក់នៅផ្ទះរបស់ពួកគេរហូតដល់ចុងថ្ងៃអាទិត្យ” ដើម្បីឱ្យអាជ្ញាធរ ងាយស្រួលក្នុងការគ្រប់គ្រង។
បើតាមព័ត៌មានបែកធ្លាយមួយអះអាងថា រដ្ឋាភិបាលកូរ៉េខាងជើងទំនងជាបិទរាជធានីយូរជានេះ ដោយសារតែគេឃើញប្រទេសនេះ បាននាំចូលស្បៀងអាហារជាច្រើន សម្រាប់ប្រជាជនរស់នៅក្នុងទីក្រុងព្យុងយ៉ាង។
តែយ៉ាងណាមិញមានព័ត៌មានចេញផ្សាយថា វាមិនត្រឹមតែកត្តាកើនឡើងនៃជំងឺផ្លូវដង្ហើមនោះទេ ក៏ប៉ុន្តែវាក៏អាចមកពីការគំរាមកំហែងនៅជំងឺកូវីដ១៩ ដែលអាចនឹងរីករាលដាលឡើងវិញនៅក្នុងប្រទេសនេះផងដែរ។
គួររំលឹកដែរថា ប្រទេសផ្តាច់ការមួយនេះ មិនធ្លាប់បញ្ជាក់អំពីទិន្នន័យអ្នកដែលបានកើតកូវីដ១៩ នោះទេ ដែលជាហេតុធ្វើឱ្យគេគិតថាការបិទទីក្រុងព្យុងយ៉ាងនេះ អាចមកពីកត្តាកូវីដ១៩៕
ប្រភព៖ South China Morning Post