រដ្ឋធានីប៊ែរឡាំង៖ ក្រោយការពិភាក្សាដេញដោលដ៏ចម្រូងចម្រាស អស់រយៈពេលជាច្រើនខែ កន្លងមក អំពីបញ្ហាសន្ដិសុខផ្ទាល់ខ្លួន នៅក្នុងប្រទេសអាល្លឺម៉ង់ គួបផ្សំជាមួយនឹងសម្ពាធកាន់តែធ្ងន់ មកពីសម្ពន្ធមិត្តផងនោះ នៅទីបំផុត មេដឹកនាំក្រុងប៊ែរឡាំង បានសម្រេចជាផ្លូវការ អនុញ្ញាតដល់ប្រទេសប៉ូឡូញ និង ប្រទេសផ្សេងៗទៀត បញ្ជូនរថក្រោះ Leopard 2 រាប់សិបគ្រឿង នាំទៅជួយដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ដែលកំពុងតែធ្វើសង្គ្រាម ទប់ទល់ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដើម្បីការពារទឹកដី និង សេរីភាពរបស់ពួកគេ។Ukraine must wait longer for a decision on Leopard 2 tanks after a NATO  meeting in Ramstein | Euronews

គេហទំព័ររបស់ទូរទស្សន៍សហរដ្ឋអាមេរិក CNN បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៥ ខែមករា ថា សារព័ត៌មានរបស់អាល្លឺម៉ង់ Der Spiegel បានរាយការណ៍ កាលពីល្ងាច ថ្ងៃអង្គារ ដោយដកស្រង់ប្រភពជាច្រើន សុំមិនបញ្ចេញអត្តសញ្ញាណ ថា រដ្ឋាភិបាលក្រុងប៊ែរឡាំង គ្រោងនឹងបញ្ជូនរថក្រោះ Leopard 2 ជាច្រើនគ្រឿង ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយជំរុញដល់កិច្ចខិតខំប្រឹងប្រែង ធ្វើសង្គ្រាមរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ ទប់ទល់នឹងការឈ្លានពានរបស់ក្រុងមូស្គូ។ លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ បានសម្រេចផ្ដល់សិទ្ធិ នាំចេញរថក្រោះដ៏ទំនើបរបស់ខ្លួន ទៅកាន់ប្រទេសដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមមួយនេះ ក្រោយមានការពិភាក្សាដេញដោលគ្នា អស់រយៈពេលជាច្រើនខែកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp2x7VtwogQ8dyV32lkbEWlC5mvKp0BwB9qndS3HmKsnJDKm1Gp84iYxYFlRdC28LRjzS8oNCuFKENPXwHJVZJmUCTlL14k9JBe_y5PA2DTia8-kPgMd3lJWs4ix7ul-VnJctjmMr95UlvGJf-VPGnv3mPUm93P4XkpxC4GxvPXWP0GcDFLphZNOVe/s1200/photo_2023-01-25_08-56-14.jpg

ជាមួយគ្នានេះដែរ សភារបស់អាល្លឺម៉ង់ គ្រោងនឹងពិភាក្សាគ្នា លើបញ្ហាដ៏ចម្រូងចម្រាសនេះ នៅព្រឹក ថ្ងៃពុធ។ ការសម្រេចចិត្តបញ្ជូនរថក្រោះ Leopard 2 រាប់សិបគ្រឿងនេះ នឹងក្លាយជាពេលវេលាដ៏សំខាន់មួយ នៅក្នុងកិច្ចគាំទ្ររបស់លោកខាងលិច សម្រាប់រដ្ឋាភិបាលក្រុងកៀវ (Kyiv) ក្រោយពេលក្រុងប៊ែរឡាំង បានរងសម្ពាធយ៉ាងខ្លាំង ពីប្រទេសជាដៃគូ នៅក្នុងសម្ពន្ធមិត្តយោធារបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ ឬ អូតង់។Ukraine expects to get 100 Leopard 2 tanks from 12 countries, once Germany  approves: Senior Ukrainian official - ABC News

ការសម្រេចចិត្តរបស់ក្រុងប៊ែរឡាំង បានកើតឡើងភ្លាមៗ ក្រោយពេលក្រុមមន្រ្ដីរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានបង្ហាញ ថា រដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) កំពុងតែបញ្ចប់នូវផែនការបញ្ជូនរថក្រោះ ផលិតដោយសហរដ្ឋអាមេរិក នាំទៅកាន់អ៊ុយក្រែន។ អាល្លឺម៉ង់ បានចង្អុលបង្ហាញ ទៅកាន់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ថា ក្រុងប៊ែរឡាំង នឹងបញ្ជូនរថក្រោះ Leopard របស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន លុះត្រាតែក្រុងវ៉ាស៊ីនតោន យល់ព្រម បញ្ជូនរថក្រោះ M1 Abrams ផលិតនៅសហរដ្ឋអាមេរិក ទៅជួយដល់ក្រុងកៀវ ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiGSh_1YBDktz85KalY0kBUuOLS5YklKcaLhUu2oxFF9BDDNzj2_di76wpPY73EXvkMQm9qpJ3ah3uTpcmTRshZF5wq3Idn4mZlA0QRATIG9z3AgSyQFOLKtq8giQcEAMQEl0TuYXs0Z1wkQ4X5g1luiYHCatM1b2mp3ZO0N-udlgSgJtrHpvba3WB/s1280/photo_2023-01-25_08-56-16%20(2).jpg

ការបញ្ជូនរថក្រោះ Leopard 2 ទៅកាន់អ៊ុយក្រែន នឹងផ្តល់ឱ្យកងទ័ពការពារទឹកដីរបស់ក្រុងកៀវ ជាមួយនឹងរថចម្បាំងដ៏ទំនើបៗ និង មានឥទ្ធិពលដ៏ខ្លាំងក្លា នៅមុនការវាយលុកដ៏មានសក្តានុពល នានិទាឃរដូវ ពីកម្លាំងទាហានរុស្ស៊ី។ សកម្មភាពបែបនេះ នឹងកើតឡើង ស្របពេលវិមានក្រឹមឡាំង កំពុងតែបង្កើនយុទ្ធនាការ វាយប្រហារទៅលើកងទ័ពអ៊ុយក្រែន ជាមួយនឹងប្រព័ន្ធប្រយុទ្ធបច្ចេកវិទ្យាជាន់ខ្ពស់ ខណៈសង្រ្គាមរបស់រុស្ស៊ី បានខិតជិតដល់ រយៈពេលមួយឆ្នាំ។

អាល្លឺម៉ង់ បានទប់ទល់នឹងសម្ពាធ កាន់តែខ្លាំងឡើង ពីលោកខាងលិច នៅក្នុងការបញ្ជូនរថក្រោះមួយចំនួន ទៅកាន់ប្រទេសអ៊ុយក្រែន ដោយរដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាល្លឺម៉ង់ លោក បូរីស ពីស្ដូរៀស (Boris Pistorius) បានអំពាវនាវម្តងហើយម្តងទៀត សម្រាប់ពេលវេលាបន្ថែមទៀត ហើយថែមទាំងលើកឡើង ថា ការផ្លាស់ប្តូរនេះ នឹងនាំមកជាមួយនឹងគុណសម្បត្តិ និង គុណវិបត្តិ សម្រាប់ក្រុងប៊ែរឡាំង ក៏ដូចជា ប្រជាជនអាល្លឺម៉ង់ ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuYwsy8xAj0liJUC4VhkqOrHVBXNc9Zguy-mJe_8V-aDlG9z8EpnK6jYLJSWaMRT6ZAFJOCaA4eJiGk_BJ2v1gSAKccNQuUJENWcprze6fYzcQAtArHs_Mp_0IN3qAGAgP_qN5vfHQO5odveu9GRLaP_ACqPzMWmB_BGWNnfvAu9uh5frBQ5mWr6JB/s1280/photo_2023-01-25_08-56-16.jpg