ពិធីបុណ្យចូលឆ្នាំចិន កាន់តែកៀកខិតចូលមកដល់ នៅក្នុងនោះកូនខ្មែរ ដែលជាប់ខ្សែស្រឡាយចិន បាននឹងកំពុងរៀបចំផ្ទះ និងកំពុងធ្វើម្ហូប ដើម្បីសែនផងដែរ។
តាមជំនឿរបស់ជនជាតិចិន អ្វីដែលសំខាន់គឺ ប្រសិនបើយើងចាប់ផ្តើមសែនអាហារល្អៗ និង វត្ថុដែលមានមង្គលនោះ វានឹងនាំសេចក្តីសុខ និងនាំលាភសំណាង ជូនគ្រួសារផងដែរ។
ខាងក្រោមនេះជាម្ហូប១០មុខ៖
- ត្រី – ការកើនឡើងនៃភាពរុងរឿង
 - គាវ – ទ្រព្យសម្បត្តិ
 - មាន់ – សំណាងល្អ
 - នំ – ប្រាក់ចំណូលខ្ពស់ ឬឡើងមុខតំណែង
 - មី – ក្តីសុខ
 - បង្គារ – យសស័ក្ក
 - ស្រយ៉ – ការមានហូបបរិបូណ៌ សម្បូររបស់របរប្រើប្រាស់
 - ទំពាំង – មានន័យដល់ សេចក្តីសុខសប្បាយ រីករាយកងរំពង
 - ក្តាម – មានន័យដល់ ភាពថ្កុំថ្កើង
 - ទា – មានន័យដល់ ការបំពេញការងារ មានសមត្ថភាព និងមានលទ្ធភាព៕
 

ប្រភព៖ China Highlight
		
	









