រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ បណ្ដាបស្ចិមលោក ចំនួន៥ប្រទេស បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការបញ្ជូនរថក្រោះ Leopard 2 ទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីបណ្ដេញទាហានរុស្ស៊ី ឲ្យចេញអស់ពីប្រទេសរបស់ពួកគេ ហើយក្រុងកៀវ ក៏មានគម្រោង បង្កើតកងទ័ពតូចរថក្រោះប្រភេទនេះផងដែរ។Gallery: Danish battlegroup's Leopard 2A7 tanks arrive in Estonia | News |  ERR

សារព័ត៌មាន Military បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមករា ថា លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ ថា អ៊ុយក្រែន មានផែនការបង្កើតកងពលតូចរថក្រោះ Leopard 2 ផលិត ដោយអាល្លឺម៉ង់។ ឥឡូវនេះ មានប្រទេសចំនួន៥ បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការបញ្ជូនរថក្រោះ ប្រភេទនេះ មកឲ្យកងទ័ពការពារទឹកដីរបស់ក្រុងកៀវ។

លោករដ្ឋមន្រ្ដី បានបន្ថែម ថា «បារាំង ក្លាយជាប្រទេសអឺរ៉ុបដំបូងគេ ដែលបានផ្ដល់រថក្រោះផលិតដោយបស្ចិមលោក ហើយបន្ទាប់មក គឺប៉ូឡូញ។ ប៉ុន្ដែការសន្យាផ្ដល់រថក្រោះ Leopard ជាជំហានទី២។Germany hands over Leopard 2 tanks to Czechia to support Ukraine –  EURACTIV.com

ជាមួយគ្នានេះ លោករដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន កំពុងតែលើកទឹកចិត្តដល់ប្រទេសផ្សេងទៀត ដែលរហូតមកដល់ពេលនេះ កំពុងតែស្ងៀមស្ងាត់។ ប៉ុន្ដែពួកគេ បានខ្សឹបប្រាប់ពួកយើង ថា ពួកគេ ត្រៀមប្រគល់រថក្រោះ Leopard មកឲ្យអ៊ុយក្រែន។ ចំណែកប្រទេសចំនួន៣ទៀត ដែលនឹងផ្ដល់រថក្រោះមកឲ្យក្រុងកៀវ នោះ រួមមាន ដាណឺម៉ាក ហ្វាំងឡង់ដ៍ និង ចក្រភពអង់គ្លេស៕