បរទេស៖ រោងចក្រផលិតផ្លាស្ទិករបស់កូរ៉េខាងត្បូងមួយនៅក្នុងសួនឧស្សាហកម្ម Bac Ninh បានឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែលបណ្ដាលឱ្យរោងជាង ៤,០០០ ម៉ែត្រការ៉េត្រូវបានដុតបំផ្លាញគ្មានសល់។

កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ មានសេចក្ដីការណ៍មួយបានឱ្យដឹងថា មានករណីអគ្គីភ័យឆាបឆេះនៅក្នុងក្រុមហ៊ុន Esd Korea Vina Co. មានទំហំ៤,០០០ ម៉ែត្រការ៉េ នៅខាងក្នុងសួនឧស្សាហកម្ម Bac Ninh ក្នុងខេត្តភាគខាងជើងនៃប្រទេសកូរ៉េ។
បើតាមប្រភពបានឱ្យដឹងថាករណីឆាបឆេះនេះចាប់ផ្តើមនៅម៉ោងប្រហែលម៉ោង ៣ និង ៣០ នាទីព្រឹកឈានចូលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ជាមួយគ្នានោះបើតាមការឱ្យដឹងរបស់សាក្សីដែលធ្វើការនៅក្នុងក្រុមហ៊ុនក្បែរនោះបាននិយាយថា បានលឺសំលេងមនុស្សស្រែកខណៈ និងមានកម្មករជាច្រើននាក់រត់ចេញពីក្នុងរោងចក្រ។
ដំបូងឡើយគេឃើញភ្លើងឆេះនៅជ្រុងតូចមួយនៃឃ្លាំង ប៉ុន្តែវាក៏បានគ្របដណ្ដប់លើអគារសិក្ខាសាលាទាំងមូលបន្ទាប់ពីរយៈពេល ២០ នាទី ព្រោះតែមានខ្យល់បក់ខ្លាំងធ្វើឱ្យភ្លើងឆេះរាលដាលកាន់តែ លឿន ។
បន្ទាប់ពីហេតុការកើតឡើង រថយន្តពន្លត់អគ្គិភ័យជាង១០០គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ១៤គ្រឿង ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើង ហើយមកដល់ម៉ោង៨ព្រឹក ផ្សែងខ្មៅនៅតែហុយចេញពីកណ្តាលរោងចក្រ ក្រុមអ្នកពន្លត់អគ្គីភ័យបានព្យាយាមចូលទៅដល់ទីតាំងពីគ្រប់ទិសទី ដើម្បីពន្លត់ភ្លើង។
រោងចក្រទាំងមូលត្រូវបានឆាបឆេះទាំងស្រុងដោយដំបូលស័ង្កសីខូចទ្រង់ទ្រាយ ដោយសារភ្លើង ហើយរាល់ផលិតផលខាងក្នុងត្រូវបានបំផ្លាញដូចគ្នា។ តែសំណាងល្អគ្មានសេក្ដីរាយការណាមួយបញ្ជាក់ពី រងរបួស ឬរងគ្រោះក្នុងអគ្គីភ័យនោះឡើយ ក្រុមអ្នកស៊ើបអង្កេតកំពុងស្វែងរកការពិតនៃមូលហេតុបណ្ដាលឱ្យមានភ្លើងឆាបឆេះ៕ ប្រភព៖ E.vnexpress











