ភ្នំពេញ៖ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល លោក ពៅ សោមាណាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចេញលិខិតកោះហៅឲ្យចូលបំភ្លឺករណីភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពបំពេញតួនាទីភារកិច្ច។

បើយោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា ពាក្យបណ្តឹងដែលអង្គភាពACUទទួលបានគឺនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRbdiEllI3FgzR5CzgI_2ZR_fMMV71y8Axyo8OOVq6S1DrQKEdZMOyeZQdvd41GNW7mKvM5SehV3fFnm2YJpWfUUs6vlZImFE_Rp66p14ee91khSlL4Tpd7Pcfb4klpYHOmkNejXNJtMqIm0_2fJgAR86bJLpFD2ZbmciaKipEib8HPq4G_E2vjWQr/s336/photo_2023-01-12_08-40-41.jpg

នៅក្នុងលិខិតបានបញ្ជាក់ថា លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលបាន៖

-យកលុយពីមន្ត្រីមិនមកបំពេញការងារក្នុងម្នាក់ ចំនួន២០០ដុល្លារអាមេរិកក្នុងមួយខែ។

-កិបកេងថវិកា រៀបចំថ្នាលបណ្តុះកូនឈើ ដែលក្រសួងផ្ដល់ជូនមន្ទីរចំនួន៥៩លានរៀល ជាប្រយោជន៍ផ្ទាល់ខ្លួន។

-បញ្ជាឲ្យមន្ត្រីទាមទារថ្លៃ សេវារៀបចំឯកសារកិច្ចសន្យាការពារបរិស្ថាន ពីសិប្បកម្ម អាជីវកម្ម លើសតម្លៃសេវារបស់រដ្ឋ ព្រមទាំងយកប្រាក់ប្រចាំពីសហគ្រាស រោងចក្រ អាជីវកម្ម សិប្បកម្ម ជាច្រើនកន្លែង ជាថ្នូរនឹងការមិនចាត់វិធានការច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ-THTX3jxoL_ufGymbM_XYMmoy97QE8BqQNQ2J1qaO22q3GEgDDtgewJ0YhrDYn96BYa786pIwDah1aqEUNWUXRxXKryOn64EdLU-X-aGXNm6COrI98Q-vFBnM4TEc2SRjd0e9vHX7c75Z3w8ftO7QA5U_gEfXM-1TR5CWv5NQB-9eog4oSmXBYNf/s1096/photo_2023-01-12_08-40-40.jpg